ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ភរិយាអតីតអភិបាលខេត្តព្រៃវែងឆ្នាំ១៩៧៩- ១៩៨១ ទទួលបានការយកចិត្តទុកដាក់ពីអភិបាលខេត្តព្រៃវែង

ភរិយាអតីតអភិបាលខេត្តព្រៃវែងឆ្នាំ១៩៧៩- ១៩៨១ ទទួលបានការយកចិត្តទុកដាក់ពីអភិបាលខេត្តព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ លោកជា សុមេធី អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរអង្គភាព នានាជុំវិញខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយ រួមទាំងថវិកាមួយចំនួន ផ្តល់ជូនដល់លោកស្រីតុល សុល ជាភរិយាលោក ដោក សាម៉ុល អតីតអភិបាលខេត្តព្រៃវែងក្នុង អំឡុងឆ្នាំ ១៩៧៩-១៩៨១ ដែលស្ថិតនៅក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឪកាសនោះលោក ជា សុមេធី បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបាននាំយកមកជាមួយនូវថវិកាមួយចំនួន និងសម្ភារៈជាគ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភជូនលោកស្រី និងកូនប្រុស ក្នុងគោលបំណងចូលរួមលើកកម្ពស់ជីវភាព និងសម្រួលការលំបាក ដែលជាមនុស្សចាស់ មានកូនជាជនពិកា ហើយលោកស្រី ក៏ជាអតីតភរិយារបស់ថ្នាក់ដឹកនាំខេត្តម្នាក់ ដែលធ្លាប់បានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ កាលពីកន្លងមកផងដែរ។

លោកអភិបាលខេត្ត ក៏បានថ្លែងផ្តាំផ្ញើនិងលើកទឹកចិត្តដល់លោកស្រី សូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ត្រូវចាំថាអាជ្ញាធរមិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ទីណាមានទុក្ខលំបាកទីនោះពិតជាមានវត្តមានក្រុមការងារ ចុះជួយទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរួមគ្នាដោះស្រាយ និងជួយសម្រាលការលំបាកជូនលោកស្រី ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវការឲ្យជួយជាចាំបាច់ និងសកម្មភាពដែលជាប្រយោជន៍ដល់ប្រជាជាជនឲ្យមានភាពប្រសើរឡេីង និងសូមជូនពរជ័យដល់លោកស្រី និងកូនប្រុសឱ្យមានសុខភាពល្អ។

នៅក្នុងឪកាសនោះដែរលោកអភិបាលខេត្ត ក៏បានផ្ដល់នូវបន្ទប់ទឹកដល់លោកស្រី សម្រាប់ប្រើប្រាស់មួយ នឹងបានបុកកណ្ដូង ស្នប់ មួយទៀតសម្រាប់ប្រើប្រាស់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.