ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល

អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។

តាមអនុក្រឹត្យលេខ ៣៧៧ ស្តីពីការតែង តាំងមន្ត្រីរាជការ សម្រេចតែងតាំង លោក គាត ហ៊ុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ លេខ៤ ជា អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោក ស្រី អភិបាលរងក្រុង លោកចៅសង្កាត់ សមាជិក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិលផងដែរ។

បន្ទាប់ពីការបេ្តជ្ញាចិត្ត របស់ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលបាលក្រុងប៉ោយប៉ែត និង អានរបាយការណ៍ សំខាន់ៗ ការងារ អភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន រួចមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការអបអរសាទរការចូលកាន់មុខ តំណែងជាអភិបាល នៃគណៈអភិបាល ក្រុង​ប៉ោយប៉ែត នាពេលនេះ សូមកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ក្រោមការ ដឹកនាំរបស់ គណៈបញ្ជាការឯកភាពក្រុង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយផ្អែកតាមលក្ខណ:សម្បត្តិ និងបទពិសាធនល្អៗ របស់ លោក គាត ហ៊ុល អភិបាល​ក្រុង​ប៉ោយប៉ែត ដោយមានការឯកភាព ពីថ្នាក់ដឹកនាំ ក៏ដូចជា ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាល បានសម្រេចតែងតាំង លោក គាត ហ៊ុល ជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។

ព្រមទាំងបានផ្តាំផ្ញើ ដល់ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ដែលចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្តសម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល នេះ ត្រូវខិតខំបំពេញការងារប្រកប ដោយសមត្ថភាព មនសិកា និងបន្តអនុវត្តន៍ការងារ កាន់តែល្អប្រសើរឡើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.