ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

បេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ ស្នើដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំក្នុងក្រុងពោធិ៍សាត់បន្តចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងតែកើតមាន

បេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ ស្នើដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំក្នុងក្រុងពោធិ៍សាត់បន្តចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងតែកើតមាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានស្នើដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់បន្តរួបរួមសាមគ្គីគ្នា និងចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងតែកើតមាន ដើម្បីទទួលបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ជាពិសេសនៅទឹកដីខេត្តពោធិ៍សាត់ផ្ទាល់។

លោកបានស្នើបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងក្រុងពោធិ៍សាត់ប្រមាណជិត១ពាន់នាក់ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣​ នៅសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានេះធ្វើឡើងដើម្បីបង្កឱកាសបានជួបជុំពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួន និងសួរសុខទុក្ខ​ សំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវចំណងសាមគ្គីភាព និងមិត្តភាព ពិសេសបានជម្រាបជូនអំពីដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ។

លោកបានថ្លែងថា «យើងមានកិច្ចការជាច្រើនត្រូវបំពេញ និងធ្វើការអភិវឌ្ឍនៅក្នុងខេត្តបន្តទៅទៀត ដើម្បីកែប្រែមុខមាត់ខេត្តរបស់យើងកាន់តែលេចធ្លោមួយកម្រិតថែមទៀត។ ពិតណាស់លោកគ្រូអ្នកគ្រូត្រូវបានចាត់ទុកជាបុគ្គលគម្រូ ជាពុម្ព ជាថ្នាលបណ្តុះនូវធនធានមនុស្សយ៉ាងសំខាន់ ទាំងចំណេះដឹង ចំណេះធ្វើសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ»។

លោកបានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ គប្បីយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាលបានខិតខំផ្តល់អាទិភាព ចំពោះវិស័យអប់រំទូទាំងប្រទេស ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ សំដៅធ្វើយ៉ាងណាឲ្យការបង្រៀន និងរៀនទទួលបានគុណភាពខ្ពស់។

បន្ថែមពីនោះ លោកក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់សូមបន្តរួបរួមសាមគ្គីភាពផ្ទៃក្នុងគ្នា និងចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងតែកើតមានសព្វថ្ងៃ ដើម្បីទទួលបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ជាពិសេសនៅក្នុងទឹកដីខេត្តពោធិ៍សាត់ផ្ទាល់។

លោកបានអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានទាំងអស់គ្នា។

បន្ទាប់ពីដោះស្រាយនូវសំណូមពររបស់លោកគ្រូ អ្នកគ្រូនាឱកាសនោះរួចមក លោកក៏បានចែកជូនវត្ថុកំដរដៃដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំក្នុងក្រុងពោធិ៍សាត់ប្រមាណជិត១ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបានមី១កេស និងថវិកា៤ម៉ឺនរៀល៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.