ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក ញ៉ែម សំអឿន ដាក់ទិសដៅការងារ២ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការកាកបាទក្រហមខេត្តរតនគិរី

លោក ញ៉ែម សំអឿន ដាក់ទិសដៅការងារ២ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការកាកបាទក្រហមខេត្តរតនគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅសាលាខេត្តរតនគិរី។

របៀបវារៈសំខាន់ៗចំនួន៤ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមមាន៖
១. ពិនិត្យកំណត់ហេតុកិច្ចប្រជុំនាពេលកន្លងមក
២. បទបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុត្រីមាសទី១ឆ្នាំ២០២៣
៣. កិច្ចពិភាក្សាស្តីពីការរៀបចំទិវាពិភពលោក ៨ ឧសភា ខួបលើកទី១៦០
៤. ការបូកសរុប និងបិទកិច្ចប្រជុំដោយលោកប្រធានគណៈកម្មាធិការសាខា។

លោកញ៉ែម សំអឿន បានឱ្យដឹងថា កិច្ចប្រជុំនេះគឺរៀបចំឡើងរៀងរាល់៣ខែម្ដង ដើម្បីពិនិត្យរៀបចំនូវរបាយការណ៍ហិរញ្ញវត្ថុ និងបូកសរុបលទ្ធផល អនុវត្តការងារក្នុងវិស័យអាទិភាពរួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងបម្រែបប្រួលអាកាសធាតុ ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ការងារអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធាន និងបញ្ហាប្រឈមផ្សេងៗ។

ជាមួយគ្នានោះ លោក ញ៉ែម សំអឿន បានពិភាក្សាជាមួយអង្គប្រជុំ និងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រីមាសទី២ឆ្នាំ២០២៣ រួមមាន ៖

១. ត្រៀមលក្ខណៈរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២៣ និងការងារទ្រទ្រង់សមាជិកភាពប្រចាំឆ្នាំ ដើម្បីកៀរគររកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋានសម្រាប់បន្តកិច្ចការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ។

២. បន្តអនុវត្តការងារសំខាន់ៗក្នុងវិស័យអាទិភាពទាំង៤ ពិសេសបន្តបញ្ជ្រាបការផ្សព្វផ្សាយ ការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ និងត្រៀមបង្ការហានិភ័យផ្សេងៗដែលកើតឡើងពីការប្រែប្រួល អាកាសធាតុ និងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះតាមលទ្ធភាពសាខា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.