ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្ដិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពី៤៨ឆ្នាំមុន នៅខណៈពេលនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានគេបណ្តេញចេញពីក្រុងភ្នំពេញ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមកម្សាន្តរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្មីៗនេះ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានពលរដ្ឋខ្មែរ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈរបស់ សាលារាជធានីភ្នំពេញដោយ មិនគិតថ្លៃ ឱកាសបុណ្យចូលឆ្នាំថ្មី ហើយបានកសាងអនុស្សាវរីយ៍ជាមួយគ្នា ហើយសម្តេចស្វាគមន៍ប្រសិនបើមានបុរសនារី ដែលបានស្គាល់គ្នាតាមរថយន្តក្រុងពេលនោះ អញ្ជើញសម្តេច នៅពេលរៀបការ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ធ្វើជាមេដឹកនាំគេ ខ្ញុំមិនមែនចាត់ទុកប្រជាជនជាកូនជាចៅខ្ញុំនោះទេ ខ្ញុំការពារថែរក្សាពួកគេដូចជាឪពុកម្តាយរបស់ខ្ញុំ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានសម្រេចដកចេញកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស នៅពេលដែលមានការជួបជុំផ្សេងៗហើយ បន្ទាប់ពីពុំមានអត្រាឆ្លងទាល់តែសោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

* សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ពលរដ្ឋតាមដានសុខភាពរបស់ខ្លួន ទោះបីជា ជំងឹកូវីដ១៩ បានថមថយ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងចំណោមវាល៣ ដែលមាននៅក្នុងពុទ្ធទំនាយ គឺកម្ពុជាយើង បានឆ្លងផុតចំនួន២ទៅហើយ ប៉ុន្តែវាលទី៣ មិនងាយនឹងឆ្លងផុតនោះទេ នោះគឺបញ្ហាសុខភាពនេះតែម្តង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ដែលឈរជើងការពារ និងសម្រួលដល់ពលរដ្ឋខ្មែរកម្សាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងក៏គួរមើលឃើញអំពីវីរភាពរបស់គ្រូពេទ្យ ដែលឈរប្រចាំការងារ ក្នុងពេលដែលពលរដ្ឋលេងកម្សាន្ត នៅឱកាសបុណ្យចូលឆ្នាំផងដែរ

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចធ្លាប់មានជម្លោះជាមួយ អតីតរដ្ឋមន្ត្រីការពារជាតិ ប៉ែន សុវណ្ណ ក្នុងពេលដែលសម្តេចកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ពាក់ព័ន្ធរឿងមន្ទីរពេទ្យកុមារជាតិ

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរអំពីទំនាស់ពាក្យសម្តីជាមួយ អ៊ុនតាក់ ផងដែរ ពាក់ព័ន្ធរឿងមន្ទីរពេទ្យកុមារជាតិ

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានរដ្ឋមន្ត្រីខ្លះ ពេលសម្តេចបញ្ជូនសារទៅ ៧ថ្ងៃ បានឆ្លើយតប។ សម្តេច កោតសរសើរ លោក ឆាយ ថន និង លោក ឯក សំអុល ដែលជាមន្ត្រីឆ្លើយតបរហ័សជាងគេ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងការសាងសង់ផ្លូវមួយចំនួនកន្លងទៅ តម្លៃក្នុងការដោះស្រាយផលប៉ះពាល់ ចំណាយអស់ច្រើនជាងសាងសង់ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាប៉ះពាល់ដល់ការសាងសង់ផ្លូវនេះ ដោយសារតែរាជរដ្ឋាភិបាលចិត្តទុន អនុញ្ញាតឱ្យពលរដ្ឋរស់នៅលើដីរដ្ឋ ដែលយូរៗទៅគាត់គិតថា ដីនោះជារបស់ខ្លួន

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផ្លូវកន្លងទៅតែ៧ម៉ែត្រចាត់ទុកថាធំហើយ ប៉ុន្តែពេលនេះ ពង្រីកដល់១២ម៉ែត្រ ក៏នៅតែតូចដែរ ដោយសារតែយានយន្តធ្វើដំណើរច្រើន

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋមិនមែនជាប្រទេសផលិតប្រេងទេ ប៉ុន្តែរដ្ឋនឹងជួយគ្រប់គ្រង កុំឱ្យដំឡើងតម្លៃប្រេងសាំងតាមចិត្ត

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងពលរដ្ឋទិញសំបុត្រចូលទស្សនាស៊ីហ្គេម ពេលនេះបានបិទបញ្ចប់ហើយ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងខែមីនា ឆ្នាំ២០២៣​ កម្ពុជាទទួលបានចំណូលពន្ធ (គយ និងពន្ធដារ) ប្រមាណ១០០០លានដុល្លារ ខណៈរយៈពេលដូចគ្នានៃឆ្នាំមុនមានតែប្រមាណ ៩០០លានដុល្លារប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យកម្ពុជា នឹងខិតខំជួយធ្វើឱ្យវិស័យសុខាភិបាលរបស់យើង កាន់តែល្អប្រសើរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជានៅលើពិភពលោក យកថវិកាដែលចំណាយលើវិស័យយោធា មកផលិតឱសថ នោះឱសថនឹងចុះថោក ហើយពលរដ្ឋនៅលើពិភពលោក នឹងទទួលបានអត្ថប្រយោជន៍។

* សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីរឿងដកតំណែង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដកកាំភ្លើងភ្ជង់គេ ហើយតុលាការមិនបានចោទប្រកាន់ និងពេលចេញទៅ ក្រឡឹងផ្ទះរបស់គេថែមទៀត។

* សម្តេចតេជោ​ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៨៖៤៣នាទី នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញ ព័ត៌មាន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.