ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តកែបចុះពិនិត្យវឌ្ឍនភាព និងជំរុញពន្លឿនការដ្ឋានអ៊ុតកៅស៊ូ AC ផ្លូវលេខ៣៣អា នៅសង្កាត់​ព្រៃ​ធំ​ ក្រុងកែប​

អភិបាលខេត្តកែបចុះពិនិត្យវឌ្ឍនភាព និងជំរុញពន្លឿនការដ្ឋានអ៊ុតកៅស៊ូ AC ផ្លូវលេខ៣៣អា នៅសង្កាត់​ព្រៃ​ធំ​ ក្រុងកែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាអាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព និងជំរុញពន្លឿនការដ្ឋានជួសជុលចាក់អ៊ុតកៅស៊ូ AC លើកំណត់ផ្លូវលេខ៣៣អា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។

លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានស្នើដល់ពាក់ព័ន្ធជុំវិញម្ចាស់គម្រោងធ្វើយ៉ាងណាត្រូវជួសជុលឲ្យបានកាន់តែឆាប់កាន់តែល្អ ម្យ៉ាងវិញទៀតធ្វើយ៉ាងណាឲ្យផ្លូវដែលជួសជុលប្រើមានគុណភាព និងធានាបានល្អក្នុងការធ្វើចរាចរណ៍គ្រប់រូបភាព។

លោកអភិបាលខេត្តបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តផ្តល់អាទិភាពជូនខេត្តកែបក្នុងឆ្នាំ២០២៣នេះ ក្រោមការដឹកនាំ និងស្នើសុំរបស់លោកជាអភិបាលខេត្តកែប តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៣៣អា ដោយចាក់អ៊ុតកៅស៊ូ AC ប្រវែង៣,៤០០ម៉ែត្រ ទទឹង១១ម៉ែត្រ ទំហំ៤០,៩០៤ម៉ែត្រក្រឡា កម្រាស់៥០មីលីម៉ែត្រ គូសគំនូសចរាចរណ៍៧,៣០១ម៉ែត្រក្រឡា ស្ថិតក្នុងក្រុងកែប ខេត្តកែប។

វឌ្ឍនភាពការងារនេះសម្រេចបាន៨០%នៃគម្រោងខាងលើនេះហើយ។ ទន្ទឹមនេះ លោកអភិបាលខេត្តក៏បានលើកទឹកចិត្តផ្ដល់សម្ភារៈមួយចំនួនដល់ក្រុមការងារដែលបាននិងកំពុងជួសជុលផ្លូវខាងលើនេះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.