ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលរងខេត្តកំពង់ស្ពឺ៖ ការរើសកងកម្លាំងបច្ចុប្បន្ន គឺដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសបេសកម្មការពារសន្តិភាពដែលមានស្រាប់

អភិបាលរងខេត្តកំពង់ស្ពឺ៖ ការរើសកងកម្លាំងបច្ចុប្បន្ន គឺដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសបេសកម្មការពារសន្តិភាពដែលមានស្រាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ អភិបាលរងខេត្តកំពង់ស្ពឺលោកស្រី ឡុង បូណារេត បានលើកឡើងថា យុវជនបន្តវេន ត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព បន្តខិតខំបន្ថែមលើការហ្វឹកហាត់ រៀនសូត្រឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈការខិតខំរៀនសូត្រនេះនឹងក្លាយជាគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត។

ការលើកឡើងនេះគ្រាដែលលោកស្រី ជួបសំណេះសំណាលជូនដំណើរយោធិនអាវុធហត្ថជាប់ថ្មីប្រមាណ៤០នាក់ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់សាលាហ្វឹកហ្វឺនភ្នំជុំរីករាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

លោកស្រីអភិបាលរង បានគូសបញ្ជាក់ថា ពលរដ្ឋមានសិទ្ធិក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយមន្ត្រីរាជការម្នាក់ឬកងកម្លាំងម្នាក់ត្រូវបានដើរតួនាទីជាមន្ត្រីក្របខ័ណ្ឌដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និងប្រជាពលរដ្ឋ។

ដោយឡែកក្មួយៗ ដែលត្រូវបានជាប់ក្នុងក្របខ័ណ្ឌថ្មីនៃកងរាជអាវុធហត្ថខេត្ត គឺមានភារកិច្ចជាប់ខ្លួនចាំបាច់ ហើយក្រោយពីវិលត្រឡប់ហ្វឹកហាត់វិញត្រូវមានតួនាទីសំខាន់ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ពិសេសនៅក្នុងដែនដីរដ្ឋបាលរបស់ខេត្តកំពង់ស្ពឺ។

លោកស្រី ឡុង បូណារេត បានគូសរំលេចថា «កាលពីសម័យប្រទេសយើងមានសង្គ្រាម យើងរួមកម្លាំងសរុបដើម្បីដណ្តើមយកភាពជោគជ័យ តែពេលនេះប្រទេសយើងមានសុខសន្តិភាពពេញលេញហើយ ដូច្នេះយើងត្រូវចេះរស់នៅ ជាមួយសន្តិភាពការពារស្ថិរភាព រក្សាសេចក្តីសុខ ជាពិសេសត្រូវចូលរួម ការពារឱ្យបានគង់វង្សនូវសុខសន្តិភាពនេះ។ មួយវិញទៀតសុខសន្តិភាពដែលយើងមានដូចបច្ចុប្បន្ននេះគឺបានពីការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលយើងជាវីរៈបុរសសន្តិភាព ស្ថិរភាព ជាគំរូវរៈភាព ជាអ្នកដឹកនាំដែលបានលះបង់គ្រប់កម្លាំងកាយកម្លាំងចិត្ត សតិបញ្ញាទាំងអស់ដើម្បីរកសន្តិភាពជូនជាតិមាតុភូមិ»។

លោកស្រីបានសង្កត់ធ្ងន់ថា «នៅក្រោយបញ្ចប់ការហ្វឹកហាត់ហើយ ក្លាយខ្លួនជាកងកម្លាំងប្រដាប់អាវុធ គឺកូនក្មួយត្រូវមានតួនាទីការពារសុខសន្តិភាព ឯកភាពជាតិ និងបូរណភាពដែនដី ជាមួយនោះត្រូវប្រើតួនាទី ភារកិច្ចក្នុងបេសកកម្មគឺរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងដែនដី ដែលខ្លួនរស់នៅ ចាត់ទុកសុខទុក្ខប្រជាពលរដ្ឋជាធំ បានន័យថា ត្រូវបង្ក្រាបឲ្យបានបញ្ហាចោរកម្ម លួចឆក់ កាប់សម្លាប់ និងអំពើហឹង្សាគ្រប់បែបយ៉ាងទាំងអស់»។

សូមបញ្ជាក់ថា ដោយបានការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីបញ្ជូនទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ដែលពិធីជូនដំណើរនោះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឡុង បូណាត អភិបាលរង នៃគណៈអភិបាលខេត្ត និងមាតាបិតា អាណាព្យាបាលរបស់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.