ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ រៀបចំសន្និតបាតបូកសរុបការងារឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ និងប្រកាសបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧

គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ រៀបចំសន្និតបាតបូកសរុបការងារឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ និងប្រកាសបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្ត និងប្រកាសបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលពោធិ៍សាត់ ទាំងបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង។

អង្គសន្និបាត ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកា ប្រមាណជិត១ពាន់នាក់។

បន្ទាប់ពីលោក ខូយ រីដា បានអានរបាយការណ៍សង្ខេប ឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នោះរួចមក, លោក ម៉ៅ សាន អនុប្រធានគណបក្សខេត្ត ក៏បានអានសេចក្តីសម្រេច ស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តពោធិ៍សាត់ រួមមាន៖

*បេក្ខជនពេញសិទ្ធិគឺទី១៖ លោក ស៊ុយ សែម, ២៖ លោក កែវ រតនៈ, ទី៣៖ លោក ទី ថានី និងទី៤៖ លោក កែវ វីរៈ។
*បេក្ខជនបម្រុងគឺទី១៖ លោក រូហ្វី អូស្មាន, ទី២៖ លោក សារី កោសល្យ, ទី៣៖ លោក ឯម ប៉ុណ្ណា និងទី៤៖ លោក ចេង ឡៃ។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុយ សែម ក៏បានដាក់ចេញនូវកិច្ចការសំខាន់ៗមួយចំនួន ដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្រ របស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២ ៣នាពេលខាងមុខ មានដូចជា៖

ទី១៖ ក្រុមការងារ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ដោយពង្រាយដល់គ្រប់ភូមិ
ទី២៖ ត្រូវពង្រឹង ពង្រីកសមាជិកបក្ស អប់រំនយោបាយ និងសតិអារម្មណ៍, ត្រូវមានមន្ត្រីប្រចាំការ នៅតាមស្នាក់ការបក្ស និងត្រូវគិតគូររៀបចំស្លាកសញ្ញាគណបក្សឱ្យបានស្អាតសមរម្យ
ទី៣៖ ជំរុញសកម្មភាព ចលនាមហាជន យុវជន ស្ត្រី អាជីវករ អ្នករកស៊ីក្រៅប្រព័ន្ធ អាចារ្យ ព្រះសង្ឃ និងមន្ត្រីចូលនិវត្តន៍។ល។
ទី៤៖ មន្ត្រីបង្គោល មេភូមិ ក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ
ទី៥៖ គ្រប់គ្រងឱ្យបានល្អ សមាជិកបក្សចេញទៅក្រៅខេត្ត ក្រៅប្រទេស ធ្វើយ៉ាងណាសម្រួលឱ្យពួកគាត់បានមកចូលរួមបោះឆ្នោត
ទី៦៖ ពង្រឹងសាមគ្គីភាព ឯកភាព គ្នាទៅវិញទៅមក ទាំងក្នុងអង្គការចាត់តាំងបក្ស និងក្រុមការងារគ្រប់ជាន់ថ្នាក់
ទី៧៖ ខិតខំផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងាររបស់យើងផ្ទាល់ និងត្រូវវាយបក នូវរាល់ព័ត៌មានមិនពិត ដែលមានចេតនាវាយប្រហារមកលើគណបក្សរបស់យើង
ទី៨៖ អនុវត្តតាមប្រតិទិនរបស់ គ.ជ.ប ដែលបានកំណត់ ដើម្បីប្រគួតប្រជែង សម្រាប់ការបោះឆ្នោតនាពេលខាងមុខ
ទី៩៖ ភ្នាក់ងារគណបក្សនយោបាយ ជាតំណាងឱ្យគណបក្ស មានសិទ្ធិចូលការិយាល័យបោះឆ្នោត សង្កេតមើលសកម្មភាព និងដំណើរការ នៃការបោះឆ្នោត
ទី១០៖ ត្រៀមរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ស្របតាមស្ថានភាពជាក់ស្តែង របស់ភូមិសាស្ត្រមូលដ្ឋាននីមួយៗ
និងទី១១៖ ត្រូវចងចាំថា យុទ្ធនាការឃោសនាបោះឆ្នោត គឺមានតែ ២១ថ្ងៃនោះទេ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដូច្នេះបេក្ខជនត្រូវធ្វើសកម្មភាពព្រមៗគ្នា នៅគ្រប់មូលដ្ឋាន៕

 

រ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.