ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ពិធីសម្ពោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក

ពិធីសម្ពោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីសម្ពោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក

ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកនាព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣។

    ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក-ក្រុង លោកអភិបាលស្រុក និងអស់លោកមន្ត្រីរាជការសមត្ថកិច្ចទាំង៣ស្ថាប័នចូលរួមជាច្រើនរយនាក់ផងដែរ។

  លោកនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកា សម្ភារផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែក ក្នុងការកសាងអគាររដ្ឋបាលដ៏ស្កឹមស្កៃ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកដែលបានសម្ពោធនាពេលនេះ។

   នាយឧត្តមសេនីយ៍ សៅសុខា ក៏បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច និងត្រូវមានស្មារតីទទួលខុសត្រូវរបស់ខ្លួនដោយក្នុងនាមជាកងកម្លាំងដែលកើតចេញពីប្រជាជនមានការគាំទ្រ ដូច្នេះ អាវុធហត្ថត្រូវបន្តខិតខំបំពេញការងារស្នូល ការងារសង្គម ការងារអន្តរាគមន៍ និងការងារសហការឱ្យបានលទ្ធផលល្អ ប្រសើរ។

    លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រទាំងមូល ដើរទន្ទឹមគ្នា ពិសេសទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក នឹងបន្តកសាង ជំរំជម្រក អគាររដ្ឋបាល និងរចនាសម្ព័ន្ធ សម្រាប់ធ្វើជាកន្លែងធ្វើការឱ្យបានល្អ សមស្រម ទាន់សម័យអភិវឌ្ឍន៍ ដើម្បីទុកជូនជាតិមាតុភូមិ និងអ្មកជំនាន់ក្រោយ និងក៏រកនូវមធ្យោបាយ សម្ភារគ្រប់គ្រាន់ទាន់សម័យ សម្រាប់ឱ្យកងកម្លាំងបំពេញការងារផងដែរ ។

សូមបញ្ជាក់ថា តាមបណ្តាខេត្តនានានិងតាមស្រុកក្រុងទាំងអស់នៅទូទាំងប្រទេស ដូចជានៅខេត្តស្វាយរៀង មូលដ្ឋានកងរាជអាវុធហត្ថ ត្រូវបានកសាងឡើងជាបន្តបន្ទាប់ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរផងដែរ៕

                   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.