ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

រដ្ឋមន្រ្ដី វង សូត ជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីប្រមូលធាតុចូលត្រៀមលក្ខណៈ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ លើកិច្ចគាំពារសង្គមនៅកម្ពុជា

រដ្ឋមន្រ្ដី វង សូត ជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីប្រមូលធាតុចូលត្រៀមលក្ខណៈ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ លើកិច្ចគាំពារសង្គមនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបពិភាក្សាការងារ និងប្រមូលធាតុចូលសំដៅត្រៀមលក្ខណៈ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ លើកិច្ចគាំពារសង្គមនៅកម្ពុជា។

ការអនុញ្ញាតឱ្យ ក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបពិភាក្សាការងារ ធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

លោក វង សូត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីជាប្រធាន ដោយកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មធ្វើឱ្យប្រព័ន្ធគាំពារ សង្គមកាន់តែមានការវិឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកបានបន្ដថា ជាក់ស្តែងក្នុងអំឡុងពេលប្រយុទ្ធ និងជំងឺកូវីដ១៩ មិនបានធ្វើឱ្យប្រព័ន្ធគាំពារសង្គម ដើរថយក្រោយនោះទេ ប៉ុន្តែបានធ្វើឱ្យប្រព័ន្ធនេះ កាន់តែអភិវឌ្ឍខ្លួនយ៉ាងលឿនមួយកំរិតទៀត ដើម្បីគាំពារប្រជាពលរដ្ឋជៀសផុត ពីការធ្លាក់ចូលក្នុងហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលអាចធ្វើឱ្យកម្ពុជា កាន់តែមានភាពធន់ខ្លាំងជាងមុន ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានតែងតែអបអរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលប្រយុទ្ធ និងកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។

លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងសង្គមកិច្ច នឹងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានា ដើម្បីឱ្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមជំហានទី២នេះ មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គមនានា ដែលក្រសួងកំពុងអនុវត្ត ។

លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមជាកត្តាសំខាន់ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន ឈរលើមូលដ្ឋាននៃស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៅក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ -២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូល របស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្របដោយប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិតបានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជា កាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាព លើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានស្រាប់ ដែលត្រូវបានរៀបចំក្រោមការដឹកនាំ និងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.