ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ពលរដ្ឋស្រុកកោះសូទិនសាទរ និងរីករាយយ៉ាងខ្លាំង ក្រោយអាជ្ញាធរខេត្តកំពង់ចាម សម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេតូច សម្រួលការធ្វើដំណើរឆ្លងទៅមក

ពលរដ្ឋស្រុកកោះសូទិនសាទរ និងរីករាយយ៉ាងខ្លាំង ក្រោយអាជ្ញាធរខេត្តកំពង់ចាម សម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេតូច សម្រួលការធ្វើដំណើរឆ្លងទៅមក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ទទួលបានការសាទរពីប្រជាពលរដ្ឋនៅស្រុកកោះសូទិន ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំពាមប្រធ្នោះ ដែលលោកបានសម្រេចសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បីសម្រួលការធ្វើដំណើរឆ្លងទៅមករបស់ប្រជាពលរដ្ឋ។

អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យអាជ្ញាធរកាយដីចេញពីទីតាំងដែលព្រះសង្ឃ និងប្រជាពលរដ្ឋបានចាក់ដីលុបដើម្បីធ្វើផ្លូវឆ្លងកាត់ពីក្រោយម្ខាងទៅត្រើយម្ខាងនៃទន្លេតូចនោះចេញវិញឱ្យបានដូចស្ថានភាពដើម។

លោកក៏បានបញ្ជាឱ្យអាជ្ញាធរសម្រេចសាងសង់ស្ពានបេតុងមួយខ្សែប្រវែងពី ៩០ទៅ១០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅទីនោះ និងជាការបញ្ចប់ជម្លោះដណ្តើមទឹកគ្នា ក៏ដូចជាការសម្រួល ដល់រំហូរទឹកឱ្យហូរមានលក្ខណៈជាប្រក្រតីឱ្យប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ពិសេសនៅស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលមានប្រភពចេញពីទន្លេមេគង្គកាត់តាមទន្លេតូច ក្នុងស្រុកកោះសូទិននេះ។

សូមបញ្ជាក់ថា ក្រោយដំណោះស្រាយភ្លាមៗរបស់អាជ្ញាធរខេត្តកំពង់ចាម បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានក្តីរំភើបសប្បាយរីករាយក្រៃលែង និងបានស្រែកអបអរសាទរចំពោះលោកអភិបាលខេត្ត ដែលបានដឹកនាំក្រុមការងារចុះមកដោះស្រាយបញ្ហា ដែលជាក្តីកង្វល់របស់ពួកគាត់បានទាន់ពេលវេលា។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ដែរថា ការសាងសង់ស្ពានបេតុងមួយខ្សែដែលមានប្រវែង៩០ទៅ១០០ម៉ែត្រឆ្លងកាត់ទន្លេតូចនេះ អាជ្ញាធរខេត្តកំពុងជំរុញនីតិវិធី ដើម្បីឱ្យមានការចាប់ផ្ដើមដំណើរការសាងសង់ឱ្យបានឆាប់ នៅក្នុងឆ្នាំ២០២៣នេះតែម្តង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.