ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំឲ្យបន្តរួមគ្នាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម​​​ និងទប់ស្កាត់រាល់ការបង្កចលាចលរបស់ក្រុមជ្រុលនិយម

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំឲ្យបន្តរួមគ្នាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម​​​ និងទប់ស្កាត់រាល់ការបង្កចលាចលរបស់ក្រុមជ្រុលនិយម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំឲ្យបន្តរួមគ្នាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម​​​ និងទប់ស្កាត់រាល់ការបង្កចលាចលរបស់ក្រុមជ្រុលនិយម

(បន្ទាយមានជ័យ)​៖ ​​លោកឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២៣ បានអញ្ជើញជាអធិបតីដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណ:កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំបន្ថែមដល់សមាជិកគ្រប់ថ្នាក់គ្រប់ផ្នែកត្រូវបន្តរួមគ្នាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គ ​និងទប់ស្កាត់នូវរាល់ការបង្ក ចលាចលរបស់ ក្រុមជ្រុលនិយមបំផ្លើសបំផ្លៃប្រវត្តិសាស្រ្ត ក្នុងចេតនាទុច្ចរិតបន្ទុចបង្អាក់ ដល់ការអភិវឌ្ឍប្រទេសជាតិ បន្តបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈឲ្យកាន់តែលឿន ដោះស្រាយរាល់សំណូមពរ លុបបំបាត់ភាពអសកម្ម បន្តពិនិត្យ និងកែលម្អកសាងអំពើល្អ ទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយប្រជាពលរដ្ឋមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

លោកក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យថ្នាក់ដឹកនាំកំពូលគណបក្សជូនចំពោះ ក្មួយៗយុវជន ជាសមាជិក សមាជិកាគណបក្ស និងបងប្អូនជនរួមជាតិទាំងអស់ និងសូមថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ សមាជិកគណបក្ស កងកម្លាំងប្រដាប់អាវុធអាជ្ញាធរដែនដី វិស័យសាសនា វិស័យឯកជន អង្គការមហាជន សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសប្បុរសជនទាំងអស់ ដែលបានបន្តខិតខំរួមសាមគ្គី ចូលរួមការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ទប់ស្កាត់បានការ ប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ពួកអមិត្ត និងមជ្ឈដ្ឋានជ្រុលនិយម ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានដោយជោគជ័យ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា កម្ពុជាក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន កសាងបាននូវសន្តិភាពពេញលេញ ស្ថិរភាពភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យតាម រយៈមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងភាពប្រាកដនិយមនៃកម្មវិធីនយោបាយកសាង និងការពារជាតិមាតុភូមិរបស់គណបក្ស និងយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសកាន់តែទូលំទូលាយឲ្យប្រជាជនកម្ពុជា ទទួលបាននូវផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយចិរភាព និងសមធម៌ជាមួយនឹងការកើនឡើងនៃប្រាក់ចំណូលសរុបប្រជាជនម្នាក់ៗ (GDP) រហូតដល់ ១៧៨៥ដុល្លារ ឆ្នាំ២០២២ ហើយព្យាករណ៍ថា នឹងកើនដល់ ១៩២៤ដុល្លារ នៅឆ្នាំ២០២៣នេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.