ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

៣ថ្ងៃ​នៃពិធីបុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤ម៉ឺននាក់ ទៅកម្សាន្តនៅខេត្តព្រះវិហារ

៣ថ្ងៃ​នៃពិធីបុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤ម៉ឺននាក់ ទៅកម្សាន្តនៅខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៏ និងទីតាំងរៀបចំសង្រ្គាន្តឆ្នាំថ្មីក្នុងខេត្តព្រះវិហារ សរុបមានចំនួន ៤៤.៦៩៣នាក់។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា បើប្រៀធៀបឆ្នាំ២០២២កន្លងទៅ មានកើនឡើងចំនួន ១៥.៥០% ក្នុងនោះមាន ភ្ញៀវជាតិចំនួន ៤៤.៥៥៥ នាក់ កើនឡើង ១៥.៥៤% ភ្ញៀវបរទេសចំនួន ១៣៨នាក់ កើនឡើង ៣. ៧៦%។

សម្រាប់ខេត្តព្រះវិហារគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរតែមមកកំសាន្តរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិតជាប់ព្រំដែនឡាវ ស្ថិតក្នុងស្រុកឆែប។

ជាមួយនឹងគោលដៅទេសចរណ៍សំខាន់ៗ ភ្ញៀវទេសចរ ក៏បានទៅលេងកំសាន្តនៅតាមសង្ក្រាន្ត ដែលអាជ្ញធរបានរៀបចំដូចជា នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ រង្វង់មូលស្រអែម ក៏ដូចជាតាមវត្តអារាម សាលារៀន ជាច្រើនកន្លែងទៀត ដែលក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺប្រជាពលរដ្ឋមានការជួបជុំ លេងល្បែងប្រជាប្រិយ ប្រកបដោយក្តីសប្បាយរីករាយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.