ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កែប កាន់តែមានភាពទាក់ទាញវិនិយោគិនក្នុងវិស័យអចលនទ្រព្យ

កែប កាន់តែមានភាពទាក់ទាញវិនិយោគិនក្នុងវិស័យអចលនទ្រព្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប កាន់តែមានភាពទាក់ទាញវិនិយោគិនក្នុងវិស័យអចលនទ្រព្យ

ភ្នំពេញ ៖ សក្ដានុពលនៃការវិនិ យោគទៅលើអចលនទ្រព្យនៅក្នុងខេត្តកែប បានបង្ហាញពីភាពទាក់ ទាញកាន់តែខ្លាំងដល់វិនិយោគិនទាំងជាតិ និងអន្តរជាតិ ដោយគម្រោ ងរបស់រដ្ឋមួយចំនួនបាន និងកំពុងលេចរូបរាងជាបណ្ដើរៗហើយមួយ ចំនួនទៀតបានដាក់ដំណើរការជាស្ថាពរ។

អ្នកជំនាញនៃវិស័យដីធ្លីនៅក្នុងខេត្តកែប ម្នាក់បានឱ្យដឹងថា ខេត្តកែបនាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរច្រើ នណាស់ ក្នុងនោះឆ្នេរសមុទ្ររាប់សិបគីឡូម៉ែត្រកំពុងត្រូវបានស្ថាប នាដើម្បីទាក់ទាញដល់ភ្ញៀវទេស ចរមកកម្សាន្ត និងសម្រាកនៅក្នុងខេត្តកែប កំពង់ផែទេសចរណ៍កោះទន្សា យដែលបានបើកសម្ពោធកាលពីប៉ុន្មានខែកន្លងទៅនេះ និងសំណង់របស់ វិស័យឯកជន ជាច្រើនទៀតដែលជំរុញឱ្យ ខេត្តកែបកាន់តែទទួ លបានការ ចាប់អារម្មណ៍ ពីសំណា ក់វិនិយោគិនជាតិ និងអន្តរជាតិ ។

ភ្នាក់ងារទិញ-លក់អចលនទ្រព្យម្នាក់ប្រចាំខេត្តកែប បាននិយាយថា បច្ចុប្បន្ននេះ ខេត្តកែបកាន់តែមាន ការទាក់ទាញ ការលក់ទិញលក់ដីធ្លី ជាពិសេសភ្ញៀវ មកពីភ្នំពេញ ដែលមួយចំនួនទិញសម្រាប់ទុកអភិវឌ្ឍន៍ជាតំបន់កម្សាន្ត និងផ្ទះលំហែ ហើ យមួយចំនួនទៀត សម្រាប់ទិញទុកចំណេញនៅពេលអនាគត។

លោកបន្តថា កាលពីអំឡុងពេលស្ថានភាពកូវីដ១៩រាលដាលខ្លាំង និងមានការបិទខ្ទប់តាមតំបន់មួយ ចំនួនខេត្តកែប នៅតែទទួលបានការទិញ-លក់ដីធ្លី ហើយកាលនោះអ្នក មានលុយ មានឱកាសខ្ពស់ក្នុងការ ស្វែងរកទីតាំងដីល្អៗ ដោយសារតែម្ចាស់ដីមួយចំនួន ត្រូវការលុយបន្ទា ន់ ដើម្បីដោះស្រាយ ជីវភាពពីព្រោះថាជួបនឹងវិបតិ្តកូវីដ១៩។

រហូតមកដល់ពេលនេះ ការទិញលក់ដីធ្លី នៅតែបន្តមានសកម្មភាពហើយអ្នកអភិវឌ្ឍន៍ ក៏ចាប់ផ្ដើមប ញ្ចេញគម្រោង របស់ខ្លួនជាបន្ត ប ន្ទាប់ផងដែរ សម្រាប់បម្រើដល់វិស័ យទេសចរណ៍ ជូនភ្ញៀវទេសចរ ។

លោកបន្ថែមថា នៅពេលអនាគតលោកជឿថា ខេត្តកែបនឹងកាន់តែមានសក្ដានុពល នៅក្រោមការដឹក នាំរបស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ស្របពេលរដ្ឋបាលខេត្តក៏ បាននិងកំពុង អភិវឌ្ឍតំបន់ទេសចរ ណ៍បន្ថែម ដែលធ្វើឱ្យតម្រូវ សេវា កម្មទេសចរណ៍ នឹងមានកំណើនហើយពេលនេះ ការវិនិយោគលើសេវាកម្មទេសចរណ៍នេះក៏នឹងកើនឡើងដូចគ្នាដែរ។

បើតាមប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់យកតំបន់ឆ្នេរជាគោលដៅ ក្នុងការអភិវឌ្ឍ ក្នុងនោះរដ្ឋាភិបាល ក៏បានស្ថាបនាផ្លូវជាតិលេខ៣ ផ្លូវជាតិលេ ខ៣១ និង៣៣ តភ្ជាប់ពីភ្នំពេញម កកាន់ខេត្តកែប និង ខេត្តកំពត ដើ ម្បីសម្រួល ដល់ការធ្វើដំណើរ របស់ទេសចរ និងវិនិយោគិន មកកាន់ខេត្តកែប ក៏ដូចជាខេត្តកំពតផងដែរ ។

ការអភិវឌ្ឍទាំងនេះ នឹងធ្វើឱ្យខេត្តកែបកាន់តែមានភាព ទាក់ទាញខ្លាំងឡើងសម្រាប់ ការអភិវឌ្ឍទៅលើវិស័ យនានា ដែលមានអាទិភាព នៅក្នុងខេត្តជាប់មាត់ សមុទ្រមួយនេះ ។

ស្របជាមួយគ្នាដែរ កោះមួយចំនួននៅក្នុងខេត្តកែប ក៏ត្រូវបានវិនិយោគជាបន្តបន្ទាប់ និងអាចលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.