ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ខេត្តកែបទទួលបានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ខេត្តកែបទទួលបានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោក សោម​ ចិន្ដា​ ប្រធានមន្ទីរ​ទេសចរ​ណ៍​ខេត្តកែប​ បញ្ជាក់ឲ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកែប ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៤៩,៤០៦នាក់​ ក្នុងនោះភ្ញៀវទេសចរជាតិ​ ១៤៨,៧៤៤នាក់​ ភ្ញៀវទេសចរ​បរទេសចំនួន​ ៦៦២នាក់​ និងរថយន្តសរុប​ចំនួន​ ១៥,៦០៦គ្រឿង​ ក្នុងនោះ​រថយន្ត​តូច ចំនួន​ ៩,៧០៩គ្រឿង​ រថយន្ត​មធ្យម​ ៥,៨៣១គ្រឿង​ និងរថយន្តធំ ចំនួន​ ៦៦គ្រឿង។

ជាមួយគ្នានោះបើតាមប្រភពពីសមត្ថកិច្ច រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ការងារសណ្តាប់ធ្នាប់ និងចរាចរណ៍ មានភាពល្អប្រសើរ គ្មានការកកស្ទះ និងគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើងទេ កម្លាំងសមត្ថកិច្ចជំនាញបានរៀបចំផែនការច្បាស់លាស់ តាមគោលដៅនីមួយៗ ដើម្បីកាត់បន្ថយបានពាក់ព័ន្ធការកកស្ទះ ទោះបីជាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីតាមបណ្តាខេត្តនានា មកដើរកម្សាន្តខេត្តកែបច្រើនយ៉ាងណាក៏ដោយចុះ។

ប្រភពដដែល បានឱ្យដឹងទៀតថា ជារួមការងារសណ្តាប់ធ្នាប់ និងចរាចរណ៍ នៅក្នុងខេត្តមានភាពល្អប្រសើ និងបានស្នើដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បន្តគោរពច្បាប់ចរាចរណ៍ និងបើកបរដោយមានការប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យខ្ពស់ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.