ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ករណីចុះបង្ក្រាបល្បែង ផ្ទុះអាវុធត្រូវពលរដ្ឋម្នាក់ គ្រូពេទ្យមិនអាចវះយកក្បាលគ្រាប់ ចេញបានទេ!

ករណីចុះបង្ក្រាបល្បែង ផ្ទុះអាវុធត្រូវពលរដ្ឋម្នាក់ គ្រូពេទ្យមិនអាចវះយកក្បាលគ្រាប់ ចេញបានទេ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ករណីចុះបង្ក្រាបល្បែង ផ្ទុះអាវុធត្រូវពលរដ្ឋម្នាក់ គ្រូពេទ្យមិនអាចវះយកក្បាលគ្រាប់ ចេញបានទេ!

(ព្រៃវែង)៖ គិតត្រឹមល្ងាចថ្ងៃទី១៧.០៤.២០២៣ ក្រុមគ្រូពេទ្យនៅ”មន្ទីរពេទ្យជោរ៉ៃភ្នំពេញ”មិនអាចវះកាត់ យកក្បាលគ្រាប់កាំភ្លើង ចេញពីថ្លើមរបស់ជនរងគ្រោះបានឡើយ ព្រោះបៀមជ្រៅពេក! ។

សូមជម្រាបថាៈ ជនរងគ្រោះក្នុងករណីមួយនេះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង(របួសធ្ងន់)។រីឯជនសង្ស័យជាម្ចាស់កាំភ្លើងឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ ឆ្នាំ ជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង(ឃាត់ខ្លួន)។សេចក្ដីរាយការណ៍ពីគ្រួសាររងគ្រោះបានឱ្យ«ដើមរាំង»ដឹងថាៈ ជនរងគ្រោះ ត្រូវគ្រាប់ត្រង់”ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹង.ហើយផ្លាតក្បាលគ្រាប់បៀមជាប់ថ្លើមជ្រៅ”ទើបគ្រូពេទ្យ មិនអាចវះកាត់ យកក្បាលគ្រាប់ចេញបាន!។

ជុំវិញករណីនេះដើមចមដំបូង កាលពីថ្ងៃទី១៥.០៤.២០២៣ ត្រូវនិងថ្ងៃចូលឆ្នាំទី២.មានសមត្ថកិច្ចប៉ូលិសស្រុកបាភ្នំចំនួន៤នាក់ ដឹកនាំដោយឈ្នោះ ស៊ាន ប៊ុនណាល់(ជនសង្ស័យ)។
បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ត្រង់ចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏មានករណីផ្ទុះអាវុធ បណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់តែម្ដងទៅ ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានអះអាងថាៈ នៅមុនកើតហេតុមានពលរដ្ឋ លួចលេងល្បែងជល់មាន់។
ខណៈនោះស្រាប់តែ លេចមុខសមត្ថកិច្ចប៉ូលិសចំនួន៤នាក់ ស្លៀកពាក់ស៊ីវិល ។

ចុះមកដល់ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ ១គ្រាប់ បណ្ដាលឱ្យត្រូវពីក្រោយនៃចង្កេះជនរងគ្រោះ ដែលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ ជាហេតុនាំឱ្យជនរងគ្រោះ ដួលដេកស្ដូកទៅនឹងដីរបួសធ្ងន់!។
ភ្លាមនោះពលរដ្ឋ បានចាប់ជនដៃដល់រួមនិងប៉ូលិស៣នាក់ ទៀតតែម្ដងទៅ។

ទន្ទឹមនិងនោះជនរងគ្រោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្កែកស្រុកបាភ្នំ.តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ«មន្ទីរពេទ្យជោរ៉ៃភ្នំពេញ» ហើយគ្រូពេទ្យនៅទីនោះ បានព្យាយាមវះកាត់ ដើម្បីយកក្បាលគ្រាប់ចេញ។

ប៉ុន្តែគិតមកដល់ល្ងាចទី១៧.០៤.២០២៣នេះ ជនរងគ្រោះត្រូវបានបញ្ជូនចេញពីបន្ទប់វះកាត់ហើយ ទាំងដែលក្បាលគ្រាប់ យកចេញពីថ្លើមមិនបានឡើយ!។

ប្រភពច្បាស់ការណ៍បានអះអាងថាៈមូលហេតុដែលគ្រូពេទ្យ យកក្បាលគ្រាប់មិនបាន ក៏ព្រោះតែក្បាលគ្រាប់នោះ បៀមជ្រៅពេក។
ពោលគឺៈ ជនរងគ្រោះត្រូវគ្រាប់ត្រង់ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹង.ហើយផ្លាតក្បាលគ្រាប់មកបៀម ជាប់ថ្លើមជ្រៅតែម្ដង.(អញ្ចឹងសង្ឃឹមរស់តិចបំផុត!)។

លោក មុំ សារុំ អធិការស្រុកបាភ្នំ បានថ្លែងប្រាប់«ដើមរាំង»នៅល្ងាចថ្ងៃទី១៧.០៤.២០២៣ថាៈ ករណីនេះលោកអធិការរង មិនមានចេតនាបាញ់នោះទេ..!។ពោលគឺនៅពេលនោះ ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងទៀត កាន់កែបម៉ូតូ លុះម៉ូតូរងគ្រោះទៅមុខ បណ្ដាលឱ្យផ្ទុះអាវុធ ត្រូវជនរងគ្រោះតែម្ដង ព្រោះគ្រាប់មានក្នុងកាំភ្លើងស្រាប់។

បើតាមលោក មុំ សារុំ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ាន ប៊ុនណាល់ កំពុងត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បានប្រាប់«ដើមរាំង»ថាៈ ករណីខាងលើសមត្ថកិច្ចរបស់លោក កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយគ្មានការលើកលែង។បើតាមលោក ឈឿន ប៊ុនឆន ក្នុងរឿងរ៉ាវមួយនេះ ជនសង្ស័យត្រូវបញ្ជូនទៅតុលាការផង និងដាក់ពិន័យកងកម្លាំងផង! ។

លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែង បានប្រាប់«ដើមរាំង»នៅល្ងាចទី១៧.០៤.២០២៣ថាៈ ករណីខាងលើ សមត្ថកិច្ចកំពុងបំពេញបែបបទ បញ្ជូនមកកាន់តុលាការហើយ។

បើទោះបីជាសមត្ថកិច្ចជំនាញ អះអាងថាៈ ម្ចាស់កាំភ្លើង មិនមានចេតនាបាញ់បែបនោះក្ដី!។
ប៉ុន្តែពលរដ្ឋ នៅក្នុងហេតុការណ៍ បានអះអាងដូចៗគ្នាថាៈ ជនសង្ស័យជាមនុស្សក្មេងឆេវឆាវ អាងអំណាចប្រើអាវុធផ្ដេសផ្ដាស បាញ់ត្រូវជនរងគ្រោះទាំងកម្រោលហើយ មកឆ្លើយដោះសារថា«មកពីដួលទើបផ្ទុះអាវុធទៅវិញ»។

យ៉ាងណាក៏ដោយៈ ក្រុមគ្រួសារ មិត្តភ័ក្ដិបងប្អូនជនរងគ្រោះ ក៏ដូចជាមហាជនទូទៅ សូមស្នើដល់ស្ថាប័នតុលាការ មេត្តាចាត់វិធានការចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យតាមច្បាប់ កុំមានការលើកលែងឱ្យសោះ!។
ដើម្បីឱ្យគ្រួសាររងគ្រោះបានស្ងប់ចិត្ត និងជាសារព្រមាន ដល់អ្នកប្រើប្រាស់អាវុធដទៃទៀត ។
ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការអនុវត្តតួនាទី របស់ខ្លួនស្របតាមទំហំនៃបទល្មើស!៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.