ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តបន្ទាយមានជ័យ ស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៦៥ម៉ឺននាក់

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តបន្ទាយមានជ័យ ស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៦៥ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក ឈឿង សេរីវុធ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ​ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៦៥ម៉ឺននាក់ បានសម្រុកមកលេងកម្សាន្តតាមទីតាំងនានាទូទាំងខេត្តបន្ទាយមានជ័យ។

សម្រាប់ទីកម្សាន្តទាំងនោះរួមមាន ប្រាសាទបន្ទាយឆ្មារ ក្នុងសួនមានជ័យ និងទីកន្លែងប្រមូលផ្តុំទាំង៩ ក្រុង ស្រុក។ ដែលនេះជាមោទនភាពខ្លាំងណាស់ សម្រាប់ខេត្តបន្ទាយមានជ័យ។

ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មី សម្រាប់ភ្ញៀវបរទេសភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូនេស៊ី ដែលស្នាក់នៅស្រាប់ និងលេងនៅមជ្ឈមណ្ឌលនៃតំបន់ក្រុងប៉ោយប៉ែត។ ក្នុងនោះភ្ញៀវភាគច្រើនក៏បានមកកម្សាន្តនៅសួនមានជ័យ នៅក្រុងសិរីសោភ័ណ ប្រាសាទបន្ទាយឆ្មារ និងឧបសម្ព័ន្ធ វត្តប្រាសាទរលំជ្រៃ នាស្រុកថ្មពួក សង្ក្រាន្តក្រុងប៉ោយប៉ែត វត្តផ្សារកណ្តាល និងមជ្ឈមណ្ឌលក្រុងនេះ វត្តភ្នំតូច វត្តបឹងត្រាវ ស្រុកមង្គលបូរី អាងត្រពាំងថ្ម ស្រុកភ្នំស្រុក តាមដងផ្លូវនានានៃភូមិ ឃុំ សង្កាត់ នៃ៩ក្រុងស្រុក ផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា រយៈពេល៣ថ្ងៃនេះ សម្រាប់ខេត្តបន្ទាយមានជ័យ គ្មានអំពើហិង្សាកើតឡើងនោះទេ ក្រោមការការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អ ដោយសារតែមានអង្គភាពទាំង ៣ដូចជា កងកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងសឹករងខេត្តបន្ទាយមានជ័យ និងគណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ទាំងថ្ងៃផងដែរ៕

 

h
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.