ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ប្រជាពលរដ្ឋខេត្តបាត់ដំបង ស្រែកសាទរ «អរគុណសន្តិភាព» ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ប្រជាពលរដ្ឋខេត្តបាត់ដំបង ស្រែកសាទរ «អរគុណសន្តិភាព» ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ នៅរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តការណ៍សង្ក្រាន្ដបាត់ដំបង ឆ្នាំ២០២៣ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្ត និងក្រុមការងាររៀបចំទាំងអស់ បានឡើងសំណេះសំណាល និងថ្លែងអំណរចំពោះប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកលេងកម្សាន្ដ។

លោក សុខ លូ បានលើកឡើងថា ប្រការដែលយើងអាចរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះបាន ក៏អាស្រ័យទៅបានដោយសុខសន្ដិភាព ដូចនេះយើងទាំងអស់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំកំពូលដទៃទៀត ដែលបានខិតខំរកសន្ដិភាពជូនប្រជាពលរដ្ឋ ធ្វើឲ្យយើងអាចរៀបចំកម្មវិធីនេះបានយ៉ាងសប្បាយរីករាយ។

លោកបានបន្តថា ខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើឲ្យខេត្តបាត់ដំបង មានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃលើគ្រប់វិស័យ ញ៉ាំងឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធារ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងនេះ សូមទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមជួយថែរក្សា អភិបាលប្រោសព្រំសព្វសាធុការពរជ័យគ្រប់ប្រការ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្ដបាត់ដំបងនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បានបង្ហាញនូវក្ដីសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងរដ្ឋបាលខេត្តបានអនុញ្ញាតឲ្យមានការរៀបចំពិធីជួបជុំសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមម្លប់សន្ដិភាពដ៏ត្រជាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.