ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានរំឭកប្រជាជនខ្មែរអំពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារ

ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានរំឭកប្រជាជនខ្មែរអំពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រៀងរាល់ឆ្នាំប្រជាជនខ្មែរដែលស្នាក់នៅប្រទេសកម្ពុជា និងធ្វើការនៅតំបន់ឆ្ងាយៗតែងតែវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ សាច់ញាតិ និងសមាជិកក្រុមគ្រួសារ ដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងខែមេសា នៅតាមភូមិស្រុករៀងៗខ្លួន។ ប៉ុន្តែបើយើងនឹកគិតទៅដល់៤៨ឆ្នាំមុន នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលយោធាខ្មែរក្រហម វាយដណ្តើមបានប្រទេសកម្ពុជា និងបានឡើងគ្រប់គ្រងអំណាចទាំងស្រុង។

ភ្លាមៗនោះយោធាខ្មែរក្រហមបានបណ្តេញប្រជាជនចេញពីផ្ទះសម្បែង ហើយគ្រប់ក្រុមគ្រួសារប្រជាជនខ្មែរបានបែកបាក់សមាជិក។ ថ្ងែនេះដែរក៏ជាថ្ងៃនៃការចាប់ផ្តើមសោកនាដកម្ម អំពើប្រល័យពូជសាសន៍ និងការសម្លាប់ប្រជាជនខ្មែរយ៉ាងរង្គាលនៅទូទាំងប្រទេស។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ មានប្រជាជនខ្មែរស្លូតត្រង់ប្រមាណជាង២លាននាក់បានបាត់បង់ជីវិត និងបានបន្សល់នូវជនពិការ ក្មេងកំព្រា ស្រ្តីមេម៉ាយ ព្រមទាំងប្រជាជនដែលមានជំងឺផ្លូវចិត្តយ៉ាងធ្ងន់។ សព្វថ្ងៃមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៥លាននាក់ ហើយអ្នកទាំងនេះកាន់តែមានវ័យចាស់ជរា ទ្រុឌទ្រោម និងកំពុងប្រឈមបញ្ហាសុខភាព ដែលគាត់គួរតែទទួលបាននូវការយកចិត្តទុកដាក់ និងសេវាថែទាំសុខភាព។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ បានឆ្លងកាត់រឿងរ៉ាវរន្ធត់ និងបានឆ្លងកាត់ការលំបាកគ្រប់យ៉ាងក្នុងការចូលរួមកសាងជីវភាពគ្រួសារ សហគមន៍ និងស្តារប្រទេសជាតិដែលខេ្ទចខ្ទាំឡើងវិញ ដូច្នេះរឿងរ៉ាវរបស់គាត់ក៏មិនត្រូវបានបំភ្លេចចោល ហើយគួរត្រូវបានលើកមកនិយាយឲ្យបានទូលំទូលាយ ដើម្បីអប់រំដល់មនុស្សជំនាន់ក្រោយ និងទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមកើតឡើងម្តងទៀត។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មិនត្រឹមបានរំឭកប្រជាជនខ្មែរឡើងវិញពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែបានជំរុញឲ្យប្រជាជនខ្មែរកាន់តែមានភាពរឹងមាំទៅថ្ងៃអនាគត។

សោម ប៊ុនថន អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.