/ ស្វាយរៀង: រយ:ពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីរសៀលថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៣ នេះគេសង្កេតឃើញមាន ប្រជាពលរដ្ឋ មកពីគ្រប់ ទិសទី ប្រមាណ ជាងកន្លះលាននាក់ បានមកលេងសង្ក្រាន្តស្វាយរៀង ដែលរដ្ឋបាលខេត្តនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំឡើង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ។

នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូល រួមពីសំណាក់លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ម៉ែន វិបុលអភិបាលខេត្ត អស់លោក ជាអភិបាលរងខេត្ត ក្នុងពិធីដង្ហែក្បួនសង្ក្រាន្តស្វាយរៀង ដែលមានទស្សនីយភាព សិល្បៈវប្បធម៌ខ្មែរយេីង ជាច្រេីនទម្រង់ សម្តែងជូនបងប្អូនប្រជាពលរដ្ឋ ដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងស្ថិតនៅទីតាំងបរិវេណស្តូបរង្វង់មូល ខាងមុខសណ្ឋាគារវ៉ៃគោ យ៉ាងច្រេីនកុះករ។
ទន្ទឹមនោះ លោកអភិបាលខេត្ត រួមដំណេីរដោយលោកអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជេីញទស្សនាស្តង់លក់ផលិតផល តាមបណ្តាស្រុក-ក្រុងនានា នៃខេត្តស្វាយរៀង រួមទាំងការចូលរួមលេងកម្សាន្ត នូវកម្មវិធីសប្បាយៗនានា ផ្សេងទៀត ដូចជា តំបន់ EDM តំបន់ត្រជាក់ចិត្ត តំបន់លេងល្បែងប្រជាប្រិយ ជាដេីម ជាមួយបងប្អូនប្រជាពលរដ្ឋ ។
ដោយឡែក នៅពេលក្បាលព្រលប់នេះដែរលោកអភិបាលខេត្ត និងប្រតិភូអមដំណេីរ បានអញ្ជេីញជាអធិបតី ក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខសប្បាយ នៅមាត់ទន្លេវ៉ៃគោថែមទៀតផង។
សូមជម្រាបជូនថា សង្ក្រាន្តស្វាយរៀង បានចាប់ដំណើរការឡើងវិញ ក្រោយពេលផ្អាក អស់រយ:ពេល ៣ ឆ្នាំកន្លងមកហើយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩៕ V / N




