ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជិត ១៣ម៉ឺននាក់

រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជិត ១៣ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក​​ ពស.២៥៦៧ គស.២០២៣ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរ ប្រមាណ ១២៤,៤៥៩នាក់ ក្នុងនោះទេសចរជាតិចំនួន​ ១២៤,៤០០នាក់ និងទេសចរអន្តរជាតិចំនួន​ ៥៩នាក់​ ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍កំពង់ធំ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍​ និងប្រជាពលរដ្ឋចូលរួមនៅតាមបណ្តាវត្តអារ៉ាមនានាក្នុងខេត្តកំពង់ធំ មានសរុបចំនួន ១២៤ ៤៥៩នាក់ ភ្ញៀវជាតិចំនួន ១២៤,៤០០នាក់ ភ្ញៀវបរទេសចំនួន ៥៩នាក់។ នៅតាមបណ្តារមណីយដ្ឋានដែលបានដំណើរការទទួលភ្ញៀវទេសចរបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ​ នៅក្នុងរមណីយដ្ឋានបានល្អ។

ជាមួយគ្នានិងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជា លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានបង្កើតព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ មានបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តដែលមានទីតាំងនៅសួនស្ទឹងសែន ក្នុងនោះក្រុមការងារសង្ក្រាន្តបានបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយដែលមាន ចោលឈូង ទាញព្រាត់ លាក់កន្សែង ស្វាដណ្ដើមស្លឹកឈើ ឡើងសសរខ្លាញ់ តំបន់ត្រជាក់ ប្រដាល់បិទមុខនិងល្បែងផ្សេងៗទៀតជាច្រើន។

នៅក្នុងការបញ្ចប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ នារាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានយកចិត្តទុកដាក់បង្កើតកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ទទួលបានជោគជ័យជាពិសេសការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋមកកំសាន្តទស្សនា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.