ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ពលរដ្ឋក្នុងសង្រ្កាន្តឆ្នាំថ្មី នៅខេត្តសៀមរាប និងបន្ទាយមានជ័យ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ពលរដ្ឋក្នុងសង្រ្កាន្តឆ្នាំថ្មី នៅខេត្តសៀមរាប និងបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ រយៈពេល៤ថ្ងៃពេញ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីពាក់ព័ន្ធបានសហការផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋក្នុងសង្រ្កាន្តឆ្នាំថ្មីនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះគឺអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី៨ និងការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សកម្មភាពនេះទៀតសោតប្រព្រឹត្តទៅបាន ក៏មាននូវកិច្ចសហការជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ សមាគម និងគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលសុី ដែលបានរួមគ្នាផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋដែលមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាប និងសង្រ្កាន្តបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។

ទាំងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន និងឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំសម្របសម្រួលនិងប្រចាំការនៅស្តង់តាំងពិព័រណ៍ ចែកឯកសារប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋ យុវជន កងកម្លាំង ភ្ញៀវបរទេស និងមិត្តសិល្បករមានការចាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាគ្រឿងញៀន តាមរយ:ការសួរដេញដោលនូវសំណួរ ទទួលយកឯកសារពាក់ព័ន្ធនឹងចំណេះដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនយ៉ាងផុលផុស ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតជាទុនសម្រាប់ការពារខ្លួននិងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន។

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជនដែលឧបត្ថម្ភដល់ការងារផ្សព្វផ្សាយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលសុី (LOLC) ដែលបានឧបត្ថម្ភដល់ការបោះពុម្ពផ្សព្វផ្សាយ និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងពីរសៀមរាប-បន្ទាយមានជ័យដែលបានសម្របសម្រួលនិងចាត់មន្រ្តីចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយ។

ការផ្សព្វផ្សាយនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមេសា នឹងបន្តដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.