ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

អភិបាលខេត្តបាត់ដំបង និងលោក ស រដ្ឋា ជួបសំណេះសំណាលលើកទឹកចិត្តកងកម្លាំង និងក្រុមការងារដែលបំពេញការងារក្នុងព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង និងលោក ស រដ្ឋា ជួបសំណេះសំណាលលើកទឹកចិត្តកងកម្លាំង និងក្រុមការងារដែលបំពេញការងារក្នុងព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ជូនដល់កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ, ក្រុមការងារសុខាភិបាល ក្រុមការងារអគ្គិសនី ក្រុមការងាររដ្ឋាកទឹក ក្រុមការងារសាធារណៈការ និងដឹកជញ្ជូន ក្រុមការងារផ្សព្វផ្សាយ និងសារព័ត៌មាន ដែលបានជួយបំពេញការងារក្នុងព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ២០២៣ សរុបចំនួន១,៥០០នាក់។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនខេត្តបាត់ដំបង និងលោក នូវ សុខភាព ប្រធានប្រតិបត្តិសង្ក្រាន្តបាត់ដំបង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ដោយក្នុងម្នាក់ៗទទួលបានថវិកាពី លោកអភិបាលខេត្តចំនួន ៥០,០០០រៀល និងពីលោកប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង ចំនួន ៥០,០០០រៀល។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល គណៈអធិបតី បានអញ្ជើញចូលរួមទស្សនា ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់សង្ក្រាន្តបាត់ដំបង ២០២៣ និងបានប្រគល់ពានរង្វាន់ជូនដល់ក្រុមសម្ព័ន្ធកីឡាប៊ូល និងប៉េតង់មន្ទីរអប់រំខេត្តបាត់ដំបង ដែលទទួលបានជ័យជំនះលេខមួយ។

នៅព្រឹកដដែលនោះដែរ គណៈអធិបតីក៏បានបន្តចូលរួមទស្សនាការប្រកួតបាល់ទាត់ និងប្រគល់ពានរង្វាន់បាល់ទាត់មិត្តភាព សង្ក្រាន្តបាត់ដំបង ២០២៣ ក្រុមដែលទទួលជ័យលាភីលេខ១ គឺក្រុមទួលថាឯក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.