ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារបណ្តោះអាសន្នម្នាក់ ! ករណីប្រដាប់ដោយអាវុធ បានប្រើកាំបិតចាក់ប្រហារ ប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះបណ្តាលឱ្យធ្លាយពោះម្នាក់ និង២នាក់រងរបួសធ្ងន់ នៅស្រុកទ្រាំង

ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារបណ្តោះអាសន្នម្នាក់ ! ករណីប្រដាប់ដោយអាវុធ បានប្រើកាំបិតចាក់ប្រហារ ប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះបណ្តាលឱ្យធ្លាយពោះម្នាក់ និង២នាក់រងរបួសធ្ងន់ នៅស្រុកទ្រាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារបណ្តោះអាសន្នម្នាក់ ! ករណីប្រដាប់ដោយអាវុធ បានប្រើកាំបិតចាក់ប្រហារ ប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះបណ្តាលឱ្យធ្លាយពោះម្នាក់ និង២នាក់រងរបួសធ្ងន់ នៅស្រុកទ្រាំង

ចែករំលែក៖

ខេត្តតាកែវ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ លោកស្រី វៃ រចនា  កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដែលបានប្រើកាំបិតចាក់ប្រហារប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះបណ្តាលអោយធ្លាយពោះម្នាក់ និង២នាក់របួសធ្ងន់ធ្ងរ នៅស្រុកទ្រាំងខេត្តតាកែវ ។ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ជនត្រូវចោទ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្ត លោក ស្រី ស៊ុន យឺត សម្រេចចោទប្រកាន់ឈ្មោះ សំ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំមានទីលំភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ពីបទប៉ុនប៉ងឃាតកម្ម ។ នេះបើយោងតាមប្រភពច្បាស់ការណ៍ ពីមន្ត្រីនគរបាលយុត្តិធម៌ខេត្តតាកែវ។

ចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទរូបនោះធ្វើឡើងក្រោយពីសាមីអង្គភាព ធ្វើការឃាត់ខ្លួនជនដៃដល់ប្រព្រឹត្តបទល្មើស ពីបទប៉ុនប៉ងឃាតកម្មដែលត្រូវឃាត់ខ្លួន នៅក្នុងបន្ទាយមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល អស់រយៈពេលជាច្រើនថ្ងៃ អនុវត្តពិន័យកងទ័ព  ទើបនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ខាងអង្គភាព បានប្រគល់ខ្លួន ជនដៃដល់ឲ្យសមត្ថកិច្ចនគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ។

  គួររំឭកថា. កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ជន ដៃដល់ខាងលើនេះបានជិះរថយន្តមួយគ្រឿងម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-7891 ធ្វើសកម្មភាព បើកឡាន ដេញតាមស្ទាក់ ឡានជនរងគ្រោះ ខណៈកំពុងជិះរថយន្តត្រឡប់មកពីហូបការវិញ បានប្រមាណជា១-២គីឡូម៉ែត្រ នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ បន្ទាប់ពីបើកស្ទាក់កាក់ឡានជនរងគ្រោះរួច ជនដៃដល់ដែលមានគ្នាច្រើននាក់ បានធ្វើសកម្មភាពវាយជនរងគ្រោះដោយដំបងរលាស់ និងយកកាំបិតចាក់ប្រហារដោយកាំបិតដែលពួកគេសុទ្ធតែជាកងកម្លាំង ដើម្បីសម្លាប់ជនរងគ្រោះ តែដោយមានការផ្អើលឆោឡោពីប្រជាពលរដ្ឋ  និងដឹងដល់សមត្ថកិច្ច ពួកគេបានចាក់ជនរងធ្លាយពោះវៀន បណ្តាលអោយរងរបួសធ្ងន់ធ្ងរចំនួន៣នាក់។

ក្រោយពីធ្វើសកម្មភាព ប៉ុនប៉ងឃាតកម្មរួច ជនដៃដល់ដែលសមត្ថកិច្ចឃាត់រូបនេះ បានព្យាយាមឡើងជិះរថយន្តមួយគ្រឿងទៀតរបស់បក្ខពួកខ្លួន ម៉ាកហាយឡេនឌ័រ ពណ៌ក្រហម មិនចាំស្លាកលេខ  ដើម្បីគេចខ្លួន បន្ទាប់ពីដឹងថា, ប្រជាពលរដ្ឋឆោឡោរាយការណ៍ជូនសមត្ថកិច្ច ។ ប៉ុន្តែពួកគេបាន បន្សល់ទុករថយន្ត១គ្រឿង នៅកន្លែងកើតហេតុ យកអត់ទាន់ខ្លាចសមត្ថកិច្ចមកប្រមាញ់ឃាត់ខ្លួន ។

សូមបញ្ជាក់ថា មុនពេលកើតហេតុនេះ ជនរងគ្រោះខាងលើបានចេញពីហូបការអ្នកស្រុកនៅក្នុងឃុំកើតហេតុ ខណៈបើករថយន្ត ជិតដល់រថយន្តខ្លួន ស្រាប់តែមានភ្ញៀវដែលចេញពីហូបការដែលនោះ បើកឡានហាយឡេនឌ័រពណ៌ក្រហមទៅមុខ ថយក្រោយ បត់មិនរួចទំនងជាស្រវឹងស្រាខ្លាំងទើបគ្នីគ្នាខាងរងគ្រោះម្នាក់និយាយថា,… (តាមមើលគាត់ទើបរៀនបើកឡាន) ! ឮពាក្យបែបនេះ ជាហេតុធ្វើអោយអ្នកបើកឡានរូបនោះច្រឡោតខឹងនិងបានស្រែកគំរាមថា (ពួកអ្ហែងចង់សុីគ្រាប់សំណរមែន? ពួកអ្ហែងអត់ដឹងថា, អញជានរណាទេអី?).,.. ! គំរាមរួចតៃកុងឡានចិត្តភ្លើង ដៃឆៅរូបនោះក៏បានខលទូរស័ព្ទ ហៅបក្ខពួករបស់គេមកជាច្រើននាក់ ។ ភ្លាមនោះដោយខ្លាចមានរឿងភាគីរងគ្រោះបាននាំគ្នាចូលក្នុងឡាន បើកចេញ ដែលមានគ្នា៥នាក់រួមដំណើរ ។ ខណៈបើកមកដល់ចំណុចផ្លូវស្ងាត់ក៏ស្រាប់តែមានរថយន្ត១គ្រឿងបើកវ៉ាមកបត់ឈប់ ពីមុខឡានខ្លូននិងមានរថយន្ត១គ្រឿងទៀតឈប់បិទគូទពីក្រោយ ជាហេតុធ្វើអោយរថយន្តភាគីរងគ្រោះទៅមុខមិនរួច ថយក្រោយមិនរួច  ទើបភាគីរងគ្រោះចំនួន២នាក់បើកទ្វារចេញមកសួរ ក៏ត្រូវជនដៃដល់យកដំបងដែករលាស់មកវាយក្បាលជនរងគ្រោះបែកក្បាលហូរឈាម ភ្លាមនោះអ្នកជិះក្នុងរថយន្តជនរងគ្រោះចេញមកមើល ដើម្បីឃាត់កុំអោយជនបង្កបន្តសកម្មភាព ក៏ត្រូវជនដៃឆៅរូបនោះយកកាំបិតចុចមកចាក់ប្រហារបណ្តាលអោយជនរងគ្រោះម្នាក់រងរបួសសុះពេញខ្លួន និងធ្លាយពោះវៀនចេញក្រៅ រីឯ២នាក់ទៀតរងរបួសធ្ងន់។ ភ្លាមនោះក៏មានសាច់ញាតិជនរងគ្រោះនិងនគរបាលមូលដ្ឋានមកដល់ ទើបជនដៃដល់ បើកឡានរត់គេចខ្លួន ទាំងបន្សល់ចោលរថយន្ត១គ្រឿងនៅកន្លែងកើតហេតុ។

សមត្ថកិច្ចក៏បានយករថយន្តនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង។ រីឯជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនេសា ក្នុងទីរួមខេត្តតាកែវ។

សូមបញ្ជាក់ថា, មន្ត្រីនគរបាលយុត្តិធម៌ តំណាងអយ្យការ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានយកចិត្តទុកដាក់អនុវត្តតាមនីតិវិធី រហូតដល់មានការគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ដើម្បីបំបាត់នូវនិទណ្ឌភាព នៃការប្រព្រឹត្តបទល្មើស ដែលបង្កឡើងដោយកម្លាំងមានសមត្ថកិច្ច ជនមានអំណាច បុគ្គលប្រដាប់ដោយអាវុធ ធ្វើឱ្យមានការរៀងចាល និងចូលរួមគោរពច្បាប់ ស្មើភាពគ្នា ៕

IMG_7317 IMG_7316      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.