ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ពិធីដង្ហែរក្បួនសង្ក្រាន្តស្វាយរៀងដែលមានទស្សនីយភាព​សិល្បះវប្បធម៌ខ្មែរយេីង​ជាច្រេីនទម្រង់​សម្តែងជូនបងប្អូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង!

ពិធីដង្ហែរក្បួនសង្ក្រាន្តស្វាយរៀងដែលមានទស្សនីយភាព​សិល្បះវប្បធម៌ខ្មែរយេីង​ជាច្រេីនទម្រង់​សម្តែងជូនបងប្អូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង)÷នាសៀលថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីដង្ហែក្បួនសង្ក្រាន្តស្វាយរៀងដែលមានទស្សនីយភាព​សិល្បះវប្បធម៌ខ្មែរយេីង​ជាច្រេីនទម្រង់​សម្តែងជូនបងប្អូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងស្ថិតនៅទីតាំងបរិវេណស្តូបរង្វង់មូលខាងមុខសណ្ឋាគារវ៉ៃគោយ៉ាងច្រេីនកុះករផងដែរ​។

ទន្ទឹមនោះនៅរសៀលថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត​ រួមដំណេីដោយឯកឧត្តមអភិបាលរងខេត្ត​ មន្ទីរ-អង្គភាពពាក់ព័ន្ធ​ បានអញ្ជេីញទស្សននាស្តង់លក់ផលិតផលតាមបណ្តាស្រុក-ក្រុងនានានៃខេត្តស្វាយរៀង​ រួមទាំងការចូលរួមលេងកម្សាន្តនូវកម្មវិធីសប្បាយៗនានាផ្សេទៀត​ដូចជា​តបន់​ EDM ដំបន់ត្រជាក់ចិត្ត​ តំបន់លេងល្បែងប្រជាប្រិយ​ជាដេីម​ជាមួយបងប្អូនប្រជាពលរដ្ឋ​ ។

ដោយឡែកនៅល្ងាចថ្ងៃដដែលនេះដែរ​ ឯកឧត្តមអភិបាលខេត្តនិងប្រតិភូអមដំណេីរបានអញ្ជេីញជាអធិបតីក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខសប្បាយនៅមាត់ទន្លេវ៉ៃគោផងដែរ។

សូមជម្រាបជូនផងដែរថា​ សង្ក្រាន្តស្វាយរៀងឈានចូលដល់ថ្ងៃទី២នេះ​ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមលេងកម្សាន្តសរុបប្រមាណ​ ២៧៧.១៨៤នាក់ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.