ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចូលរួមកម្សាន្ត និងអបអរសាទរបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ ជាមួយពលរដ្ឋរាប់ពាន់នាក់ ក្រោមដំបូលសន្តិភាព

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចូលរួមកម្សាន្ត និងអបអរសាទរបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ ជាមួយពលរដ្ឋរាប់ពាន់នាក់ ក្រោមដំបូលសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅមុខប្រាសាទបន្ទាយឆ្មារ នៃខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី បានបូជាគ្រឿងសក្ការបូជា មានផ្កា ភ្ញី ទៀន ធូប បាយសី គ្រឿងរំដាប់សម្រាប់ទទួលទេវតា តាមក្បួនតម្រាមហាសង្រ្កាន្ត និងបួងសួងសុំសេចក្តីសុខជូនប្រជានុរាស្រ្តទាំងអស់សូមជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល:។

នៅល្ងាចនៃថ្ងៃដដែលនេះ ក្រោយពិធីទទួលទេវតាបានបញ្ចប់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមការងារគ្រប់ថ្នាក់បានចូលរួមសប្បាយរីករាយជាមួយថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ យុវជននៅសួនមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអរគុណដល់ប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរក្សាបាននូវសុខសន្តិភាពដ៏មានតម្លៃបំផុតហើយសុខសន្តិភាព ស្ថិរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។

គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ សុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណងឱ្យតែត្រូវច្បាប់។ បើមានសង្គ្រាមសូម្បីតែពូជពង្សអាទិទេពក៏ព្រាត់ប្រាស់គ្នាដែរ តែពេលមានសុខសន្តិភាពគ្រួសារអាទិទេពក៏បានវិលមកជួបជុំគ្នាវិញ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសំណូមពរដល់អាជ្ញាធរនិងប្រជាពលរដ្ឋទាំងអស់ត្រូវរួមរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដើម្បីបន្តភាពសប្បាយរីករាយតាមលក្ខណប្រពៃណីផូរផង់របស់ខ្មែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.