ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ល្បែងស៊ីសង​ស្លុត​ម៉ាស៊ីន​លេង​តាម​អ៊ិន​ធើ​ណែ​ត​កំពុងបើក​លេង​យ៉ាង​អនាធិបតេយ្យ​ក្នុង អាណាចក្រ​ខណ្ឌ ៧ មករា កាង​ដោយ​ឈ្មោះ ផុន សារ៉េត ដែល​គេ​ដឹងថា ជា​បុគ្គលិក​ទូរទស្សន៍​ជាតិ​កម្ពុជា​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្ទះ​មួយ​កន្លែង​មាន​ដាក់​ស្លាក​យីហោ CB.99  ស្ថិតនៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​29E0  ក្រុមទី​៧ ភូមិ​១ តាម​បណ្តោយ​ផ្លូវ​លេខ​១០៩ ទល់មុខ​នឹង​ភោជនីយដ្ឋាន​យីហោ​ឌុយ​ម៉ិច​៥០(​ក៏​ជា​កន្លែង​កត់​ចាក់​ឆ្នោត​ដ៏​ធំ​)  ក្នុង​សង្កាត់​វាលវង់  ខណឌ​៧​មករា រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​បើក​បំរើ​សេវាកម្ម​ល្បែងស៊ីសង​តាម ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​យ៉ាង​គឃ្លើន​មិនដែល​ឃើញ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ទៅ​បង្ក្រាប​ម្តង​សោះ​។​

តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​ទីតាំង​នោះ​ក៏​ដូចជា​អ្នកញៀន​ល្បែង​ដែល​ធ្លាប់​ចេញ ចូល​លេង​ជា​ច្រើន​នាក់​បាន​អោយ​អ្នកកាសែត​ដឹង​ថា នៅក្នុង​ផ្ទះ​បើក​សេវាកម្ម​ល្បែងស៊ីសង​ខាងលើនេះ មាន​ដាក់​កុំព្យូទ័រ់​លេង​ល្បែងស៊ីស​ង​២៥​គ្រឿង​ដែល​ជា​ទ្រង់ទ្រាយ​ធំ សំរាប់​អោយ​អ្នកញៀន​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​លេង មានដូចជា ទី​១-​ឡូតូ ទី​២-​ប៉ា​ក្រា​ត ទី​៣-​ភ្នាល​ចាក់​បាល់ ទី​៤-​ហ្គេម​បាញ់​ត្រី ទី​៥-​ម៉ៃក្រូ​ហ្គេម ទី​៦-w88  បង្វិល​យក​រង្វាន់ ទី​៧-​រ៉ូ​ឡែត និង​ទី​៨-​គឺ​ប្រភេទ​ល្បែងស៊ីសង​បៀ​ភូ​គី ។​

​តាម ប្រភព​ដដែល​បាន​អោយដឹងទៀតថា ម្ចាស់​ទីតាំង​បើក​សេវាកម្ម​បន​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​មាន ឈ្មោះ ផុន សារ៉េត ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​ភ្នាក់ងារ​បុគ្គលិក​អ្នកយក​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា ប្រចាំ​ខណ្ឌ​ទួលគោក​ទៀតផង ។​

​ប្រភព​បន្តទៀតថា ទំនង​ជា​អាង​ស្បែក​ជា​បុគ្គលិក​ព័ត៌មាន​របស់  ទូរទស្សន៍​ជាតិ​ហើយ​មើល​ទៅ​បាន​អួតអាង​ប្រាប់​គេឯង​នៅ​ជិតៗ​ទីតាំង​បន​ល្បែង​នោះ​ថា រូបគេ​បាន​វេច ខ្ចប់​ដុល្លារ​ទាំង​ដុំៗ សំរាប់​បិទមាត់  បិទ​ភ្នែក​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​អស់ហើយ ដូច្នេះ គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​ចេញមុខ​បង្ក្រាប​ដល់​បន​ល្បែង​របស់​គេ​ឡើយ ។ ឯ​រឿង​កាសែត​ឬ​គេហទំព័រ អី​នោះ​ចង់​ចុះផ្សាយ​រាប់សិប​លេខ​ក៏​គេ​មិន​ព្រឺរោម​ដែរ​។
​តាម​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​ម្នាក់ នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា សុំ​លាក់​ឈ្មោះ​បាន​បង្ហើប​ប្រាប់​ថា​ម្ចាស់​ទីតាំង​បន​ល្បែង​ស៊ី សង​ខាង​លើ​ក្រៅពី​អាង​ស្បែក​ជា​ភ្នាក់ងារ​ទូរទស្សន៍​ជាតិ​ប្រចាំ​ខណ្ឌទួលគោក​នោះ​ក៏​ល្បី​ថា​មាន​ឈ្មោះ ហ៊ុន សំណាង ដែល​ជា​ក្មួយ​ប្រុស​ត្រូវជា​សាច់ញាតិ​របស់​ថ្នាក់ដឹកនាំ​កំពូល បាន​ចាំ​កាង​ការពារ​ដ៏​រឹងមាំ និង​ជា​ម្ចាស់​ភាគហ៊ុន​នៅក្នុង​វង់​ល្បែងស៊ីសង ដែល​មាន​ស្លាក​យី​ហា​CB.99​នេះ​ផង​ដែរ​។​

​ប្រភព​បន្តទៀត ថា ឈ្មោះ ហ៊ុន សំណាង  នេះ​កំពុង​ល្បី​ឈ្មោះ​ត្រូវប៉ាន់​ខាង​ឈរឈ្មោះ និង​មាន​ភាគហ៊ុន​ក្នុង​មុខរបរ​រក ស៊ី​បើក​សេវាកម្ម​បន​ល្បែង តាម​ប្រព័ន្ធ​អ៊ិនធឹណែត​២៤​ម៉ោង​នៅ​តាម​គ្រប់​សង្កាត់ ខណ្ឌ​ទូទាំង​រាជធានី ភ្នំពេញ​ជាច្រើន​កន្លែង​ទៀតផង ។

​ទាក់ទិន​នឹង​របរ​បើក​សេវាកម្ម​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិនធឹណែត នេះ លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ   លោក ឃុត សំខាន់   ធ្លាប់បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក ម្នាក់​អោយ​ដឹងថា  មន្ទី​រលោក​ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ដទៃទៀត​មានដូចជា​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ  និង​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​អ្នកចេញ​អាជ្ញាប័ណ្ណ​( លិខិត​អនុញ្ញាតិ​)   ប៉ុន្តែ​ក្នុង​កិច្ចសន្យា អោយ​បំរើ​តែ​សេវាកម្ម​ទៅលើ​វិ័យ​ព័ត៌មាន​បែប​ទំនើប​និង​ល្បែង​ណា​សម្រាប់​បម្រើ​អោយ​ការសប្បាយ ប៉ុណ្ណោះ ។ ប្រសិនបើ​ទីតាំង​អ៊ិនធឹណែត​ណា​ដែល​ប្រើប្រាស់​ខុសពី​កិច្ចសន្យា​ខាងលើ​នោះអាជ្ញាធរ សមត្ថកិច្ច​នៅ​ហ្នឹង​កន្លែង​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង   ។ លោក​សំខាន់ បាន​ទទួលស្គាល់ថា មាន​អ៊ិនធឹណែត​ខ្លះក៏​មិន​បាន​ដាក់​ស្លាក​យីហោ​គោរព​ទៅតាម​កិច្ចសន្យា​របស់​មន្ទី​ជំនាញ​ទៀតផង​។

​ប្រជាពលរដ្ឋ​នៅ​ម្ត​យំ​ផ្ទះ​បើក​ល្បែងស៊ីសង​CB.99  បានិះ​គន់​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច មូលដ្ឋាន ពិសេស​ទៅលើ​លោក លឹម សុភា ចៅហ្វាយ​ខណ្ឌ ៧​មករា  និង​លោក​អធិការនគរបាល​ខណ្ឌ ក៏​ដូច​ជា​មេ​អាវុធហត្ថ​ខណ្ឌ គឺ​មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិ ភាព ដោយ​ក្នុង​នោះ​មាន​ចំណុច​សំខាន់​គឺ​ភូមិ​-​ឃុំ គ្មាន​ល្បែងស៊ីសង​នោះទេ ។

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ខាងលើ​បាន​សំណូមពរ​តាមរយៈ​កាសែត​និង​គេហទំព័រ ព័ត៌មាន  សំណូមពរ​ដល់​លោក់់ ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​លោក ឃឹម វុទ្ធី   អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា មេត្តា​ជួយ​មាន ចំណាត់ការ​ទប់ស្កាត់​ចំពោះ​លោក ផុន សារ៉េត  ជា​បុគ្គលិក​របស់​អង្គភាព​ទូរទស្សន៍​ជាតិ​ដែល​យក​តួនាទី របស់​ខ្លួន​ទៅ​បន្លាច​សមត្ថកិច្ច  និង​អ្នកកាសែត ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​បែបនេះ ។

​ជាមួយនេះដែរ ប្រជាពលរដ្ឋ​ក៏​សំណូមពរ​ដល់​លោក ឃួ​ង ស្រ​ង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មេត្ងា​ជួយ  ដាស់តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ​អោយ​ភ្ញាក់​ពី​ដំណេក កុំ​ចាំ​ទាល់តែ​លោក​អភិបាលរ​ជ​ធានី​ដឹកនាំ​កម្លាំង ស​មត្កិ​ច្ចុះ​ម្ប​ង្ក្រា​ប​ផ្ទាល់​បាន​រត់​ឆ្លេឆ្លា​ខ្វែងដៃខ្វែងជើង​នោះ  ព្រោះ​បន​ល្បែងស៊ីសង​ខុសច្បាប់​CB.99   និង​ទីតាំង​បន​ល្បែង​ផ្សេងៗ​ទៀត​ក្នុង​ទូទាំង​រាជធានី​ភ្នំពេញ​ជា​ប្រភព​នៃ​អំពើចោរកៀ្ម លួច ឆក់​ប្លន់ បាញ់​សម្លាប់​មនុស្ស   និង​ក៏​ជាដើម​ចម​នៃ​ការប្រើ​អំ​ព​ហិង្សា​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ជុំវិញ សេចក្តី​រាយ​កណ៍​ខាង​ល​នេះ អង្គភាព​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ ផុន សារ៉េត  និង​ឈ្មោះ ហ៊ុន សំណាង បាន នៅឡើយ​ទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ៕

 

r180114a1 r180114a4 r180114a5 r180114a6 r180114a2 r180114a3

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.