ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

សង្ក្រាន្តស្វាយរៀងថ្ងៃទី១ បងប្អូនប្រជាពលរដ្ឋចូលរួមខ្ទង់ម៉ឺននាក់ អបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សង្ក្រាន្តស្វាយរៀងថ្ងៃទី១ បងប្អូនប្រជាពលរដ្ឋចូលរួមខ្ទង់ម៉ឺននាក់ អបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សង្ក្រាន្តស្វាយរៀងថ្ងៃទី១ បងប្អូនប្រជាពលរដ្ឋចូលរួមខ្ទង់ម៉ឺននាក់ អបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

 

ខេត្តស្វាយរៀង:សង្ក្រាន្តស្វាយរៀងថ្ងៃទី១ បងប្អូនប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់អនអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ជាក់ស្ដែងនៅរសៀល ថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២៣នេះ​ លោក​ ជុំ​ ហាត​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងលោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួម លោកលោកស្រី អភិបាលរងខេត្ត  សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មេបញ្ជការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានអនុគណៈកម្មការសង្ក្រាន្តស្វាយរៀង និងលោក លោកស្រី តំណាងគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នៅក្នុងថ្ងៃទី១នេះ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងយ៉ាងច្រេីនកុះករ។

​លោក​ អភិបាលខេត្តបានបញ្ជាក់ថា​ បញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ បានបង្កនូវផលវិបាកជាអវិជ្ជមាន យ៉ាងច្រើនដល់សង្គមជាតិរបស់យើង ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រក្រតីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ  ប៉ុន្តែរហូតមកដល់ពេលនេះ ការស្រោចវ៉ាក់សាំង​ ក្រោមចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់មេបញ្ជាការ កំពូលរបស់យើង គឺសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង បានវិលទៅរកប្រក្រតីភាពជីវភាពសង្គមល្អប្រសើរឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែក ហើយក៏បង្កលទ្ធភាពឲ្យយើងអាចរៀបចំនូវពិធីសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយឡើងវិញដូចជាពេលនេះ ។

លោកបន្តថា​ ផ្លែផ្កាដែលបានមកពីសុខសន្តិភាព​គឺជាការបង្កលក្ខណៈឲ្យយេីងជួបជុំសប្បាយរីករាយដូចពេលនេះ​ ទន្ទឹមនេះជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណដល់ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន យុវជន យុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមសហការ រៀបចំបង្កើតនូវព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ឡើង និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចំណាយធនធានផ្ទាល់ខ្លួន គាំទ្រកម្មវិធីនេះ៕

            

ដោយ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.