ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

សាខាសមាគមនារីខេត្តពោធិ៍សាត់ រៀបចំលេងល្បែងប្រជាប្រិយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សាខាសមាគមនារីខេត្តពោធិ៍សាត់ រៀបចំលេងល្បែងប្រជាប្រិយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅលើបុរីវប្បធម៌កោះសំពៅមាស បានដឹកនាំប្រតិភូសាខាសមាគមនារីខេត្ត និងយុវជនទាំងបីប្រព័ន្ធ លេងល្បែងប្រជាប្រិយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ គ្រឹះសករាជ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃមួយពិសេស និងប្រកបដោយក្តីសប្បាយរីករាយ ដែលសាខាសមាគមនារីខេត្ត បានរៀបចំពិធីជួបជុំមួយ រវាងមីងៗ សមាគមនារី និងក្មួយៗយុវជនទាំងអស់ ជាពិសសក្មួយៗយុវជន ស.ស.យ.ក ក្មួយៗយុវជនស្រឡាញ់សន្តិភាព ក្មួយៗយុវជនគណបក្ស និងក្មួយៗយុវជនក្មេងវត្ត ដើម្បីលេងល្បែងប្រជាប្រិយ អបអរសាទរទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី បុត្រីទី៦ នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមក នៅវេលាម៉ោង៤ និង០០នាទីរសៀល។

ជាមួយគ្នានោះ សូមអញ្ជើញលោក លោកស្រី និងក្មួយៗយុវជន ចូលរួមលេងសប្បាយទាំងអស់គ្នា និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យសិរីមង្គល វិបុល សុខ ជូនដល់លោក លោកស្រី និងក្មួយៗយុវជន ព្រមទាំងក្រុមគ្រួសារ សូមបានជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។

សូមជម្រាបជូនថា សមាគមនារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍ ​គឺជា​អង្គការ​មហាជន ​ដែល​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃទី០២ ​ខែធ្នូ ​ឆ្នាំ១៩៧៨ ​ក្រោម​ទង់​រណ​សិរ្យសា​មគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ក្នុង​កាលៈទេសៈ ​ប្រទេស​ជួប​វិបត្តិ ​នៃ​សង្គ្រាម​បង្កឡើង​ដោយ​របប​ប្រល័យ​ពូជសាសន៍​។ ​រហូតមកដល់​ពេលនេះ ​សមាគមនារី​បាន​នឹង​កំពុង​បំផុស​បងប្អូន​នារី​គ្រប់​ស្រទាប់វណ្ណៈ ​ទាំង​ក្នុង ​និង​ក្រៅប្រទេស ​រួមគ្នា​ជា​កម្លាំង​គាំទ្រ ​និង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ ​«​អ្វី​ៗ​ទាំងអស់ ​ដើម្បី​សុខុមាលភាព​របស់​ស្រ្តី ​និង​កុមារ​»​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.