នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣…
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យការមកលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅរមណីយដ្ឋានវត្តភ្នំ នាពេលពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ជិតមកដល់។
សូមគោរពអញ្ជើញប្រជាពលរដ្ឋខ្មែរ ពុកម៉ែ បងប្អូន ពូមីង លោកតា លោកយាយ យុវជន យុវតី កុមារា កុមារី ពីទីជិតឆ្ងាយ សូមអញ្ជើញមកចូលរួមសប្បាយ «សង្ក្រាន្តវត្តភ្នំ» នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ ក៏មានលេងល្បែងប្រជាប្រិយខ្មែរជាច្រើន និងល្បែងកំសាន្តនានា។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ កុំឱ្យឱកាសដ៏សែនល្អមួយនេះរំលងផុតឱ្យសោះ។




