ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

អភិបាលរងខេត្តពោធិ៍សាត់ ថ្វាយគ្រឿងរន្តាប់បូជា ជូនលោកតាទន្លេអុំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនពលរដ្ឋក្នុងឃុំស្រែស្តុក ពិសេសពលរដ្ឋក្នុងស្រុកកណ្តៀង នាឱកាសបុណ្យចូលឆ្នាំថ្មី

អភិបាលរងខេត្តពោធិ៍សាត់ ថ្វាយគ្រឿងរន្តាប់បូជា ជូនលោកតាទន្លេអុំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនពលរដ្ឋក្នុងឃុំស្រែស្តុក ពិសេសពលរដ្ឋក្នុងស្រុកកណ្តៀង នាឱកាសបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំថ្វាយទាន ធូប និងគ្រឿងរន្តាប់បូជា ជូនលោតាទន្លេអុំ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្រែស្តុក ពិសេសប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣។

ពិធីនេះត្រូវបានធ្វើឡើង នៅទីតាំងដើមជ្រៃក្បែរបឹងទន្លេអុំ ដែលស្ថិតក្នុងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ឡូញ វ៉ិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានយុវជនស្រឡាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ និងចាស់ព្រឹទ្ធាចារ្យក្នុងឃុំមួយចំនួនទៀត។

បើតាមលោក​ ញឹក ធាង ប្រធានក្រុមប្រឹក្សាឃុំ​ស្រែ​ស្ដុក ស្រុកកណ្តៀង បាន​ឲ្យ​ដឹង​ថា ជានិច្ចកាលប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែថ្វាយទាន ធូប និងគ្រឿងរន្តាប់បូជា ជូនលោកតាទន្លេអុំ ដើម្បីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងសូមឱ្យមានទឹកធ្វើស្រែគ្រប់គ្រាន់ ជៀសផុតពីជំងឺអាសន្នរោគកាចសាហាវផ្សេងៗ។ នេះដោយសារតែពួកគាត់មានជំនឿ លើភាពស័ក្តិសិទ្ធិរបស់លោកតា ដែលមើលថែរក្សានៅទីតាំងនោះ។ បើនិយាយពីបឹងទន្លេអុំ គឺជាទីតាំងប្រវត្តិសាស្ត្រមួយ ដែលមានអាយុកាល អំឡុងសម័យអង្គរ និង​មាន​ប្រវត្តិ​និទាន​ ទាក់ទង​ទៅ​នឹង​ការ​ភ្នាល់​គ្នា​រវាង​បុរស និង​នារី ​អំពី​ការ​កសាង​ប្រាសាទ និង​ជីក​ទន្លេ​នេះ។

​លោកបានបន្តថា កាលពី​យូរលង់​មក​ហើយ​នោះ បុរស និង​នារី ​បាន​ភ្នាល់​គ្នា​ថា បើ​ខាង​ប្រុស​ឈ្នះ គឺ​ខាង​ស្រី​ត្រូវ​ចូល​ស្ដីដណ្ដឹង​ខាង​ប្រុស តែបើ​ខាង​ស្រី​ឈ្នះ ខាង​ប្រុស​ត្រូវ​ចូល​ស្ដីដណ្ដឹង​ខាង​ស្រី។ ការ​ភ្នាល់​គ្នា​នេះ ​គឺ​ខាង​ប្រុស​សាងសង់​ប្រាសាទ ឯខាង​ស្រី​ជីក​ទន្លេ​អុំ ដោយ​សន្យា​ថា បើ​ផ្កាយព្រឹក​រះ​ត្រូវ​ឈប់។ ​ខាង​ប្រុស និង​ខាង​ស្រី ​បាន​នាំ​គ្នា​សម្រុក​ធ្វើរៀង​ៗ​ខ្លួន រហូត​ដល់​ពាក់កណ្ដាល​អធ្រាត្រ ខាង​ស្រី​បាន​លួច​បង្ហោះគោម​ឡើង​លើ ​ពី​ទិស​ខាងកើត។ ពេល​នោះ​ខាង​ប្រុស​ឃើញ ស្មានថា​ផ្កាយព្រឹក​រះ ​ក៏​នាំ​គ្នា​សម្រាក​អស់​ទៅ ឯខាង​ស្រី​នៅ​តែ​បន្ត​ជីក​ រហូតរួចរាល់​ជា​ស្ថាពរ ឈ្នះ​ខាង​ប្រុស។

លោកប្រធានក្រុមប្រឹក្សាឃុំ បានបន្ថែមថា ដោយសារ​ចាញ់ល្បិច​ខាង​ស្រី​ដូច្នេះ​ហើយ ទើប​បានជា​ខាង​ប្រុស ​ត្រូវ​ចូល​ស្ដីដណ្ដឹង​ខាង​ស្រី ព្រមទាំង​បាន​បន្សល់​ទុក​បឹង​ទន្លេ​អុំ និង​សសរស្ដម្ភ​ប្រាសាទ ​ដែល​កសាង​មិន​ទាន់​រួច​ នៅ​ក្នុង​វត្ត​ព្រះ​ធាតុ ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង តាំងពី​ពេល​នោះ​មក ដែល​រឿងព្រេង​និទាន​នេះ គឺ​ស្រ​ដៀងគ្នានឹង​រឿងព្រេង​និទាន អំ​ពី​ភ្នំ​ប្រុស​ភ្នំ​ស្រី ​នៅ​ខេត្តកំពង់ចាម​ដែរ។

លោក ញឹក ធាង បានបន្ថែមទៀតថា ដើមឡើយទីតាំងនេះ មានការសាងសង់តូបរំលោភយកដីមាត់បឹង យ៉ាងអនាធិបតេយ្យ តែក្រោយមកអាជ្ញាធរបានសម្របសម្រួលឱ្យពួកគាត់ចាកចេញ ដើម្បី​ក្រុមការងារ​របស់​ឯកឧត្តម​កែវ រតនៈ និង​ឯកឧត្តម​អេ​ង គ​ន្ធា រៀបចំ​ស្ដារ​បឹង​ទន្លេ​អុំ​នេះ​ ឲ្យ​មាន​សោភណ្ឌភាព និងបរិស្ថាន​ល្អ សម្រាប់​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​។

សូមជម្រាបជូនថា នាឱកាសនោះ លោក ចេង ឡៃ ក៏បានចែកជូនថវិកាមួយចំនួន ជូនដល់ចាស់ព្រឹទ្ធាចារ្យដែលបានចូលរួម និងបានប្រគល់ថវិកាមនុស្សធម៌ តាមរយៈលោក ឡូញ វិត ជូនដល់ក្មួយៗកុមារកំព្រា ដែលឳពុកម្តាយចាកចោល បច្ចុប្បន្នរស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.