ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយ លោកវរសេនីយ៍ឯក សោម សុភាវុធ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជាមេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយដែលត្រូវប្រកាសនាពេលនេះ ដើម្បីអាចចាប់ផ្តើមបំពេញតួនាទីចូលរួមដឹកនាំពង្រឹងតំបន់ប្រតិបត្តិការសឹករងកំពង់ធំឲ្យបានរឹងមាំ និងរីកចម្រើន។

ដោយក្នុងនេះ ត្រូវយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ៣ រួមមាន៖ ចូលរួមថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានកសាង, កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងបន្តសមិទ្ធផលទាំងនេះដើម្បីរៀបចំជាមូលដ្ឋាន ទុកឲ្យនាយទាហានបន្តវេនទៅមុខទៀត។

នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ព្រមជាមួយនឹងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងនូវសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីធ្វើយ៉ាងណាឲ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត លើសពីនេះ អង្គភាពក៏បានចូលរួមយ៉ាងសកម្មលើការងារអតីតយុទ្ធជន និងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត និងគ្រោះធម្មជាតិនានា ជាដើម។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះយោធភូមិភាគទី៤ ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបានចូលរួមសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជំនាញ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងរយៈកន្លងមកនេះ ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់អំទ្បុងពេលនៃការអបអរសាទររីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.