ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សណ្ឋាគារ ខែមរៈ ក្រុងព្រះសីហនុ

នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សណ្ឋាគារ ខែមរៈ ក្រុងព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ ក្រុងព្រះសីហនុ។

ពិធីនេះមានចូលរួមពីអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព លោក ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខែមរៈ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ។

លោក ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខែមរៈ បានលើកឡើងថា ការបើកឱ្យដំណើរការសណ្ឋាគារខែមរៈ នារាត្រីដ៏សែនមនោរម្យនេះ សណ្ឋាគារខែមរៈ គឺជាផ្លែផ្កាដ៏ត្រចេះត្រចង់ថ្មីមួយនៃសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ពិសេសការអភិវឌ្ឍនៅលើទឹកដី នៃតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវខ្លឹមសារពាក្យស្លោក «អគុណសន្តិភាព»។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខែមរៈ រូបនេះ បានបន្តថា សណ្ឋាគារនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តភាគនារតី នៃប្រទេសកម្ពុជា មានសក្តានុពលធំធេងបម្រើឱ្យវិស័យទេសចរណ៍ដែលជាឧត្តមភាពលេចធ្លោតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្នាក់តំបន់ និងពិភពលោកផងដែរ។ សណ្ឋាគារ ខែមរៈ មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សាងសង់លើផ្ទៃដី ៧,០១៤ម៉ែត្រការ៉េ មានអគារចំនួនពីរ បំពាក់គ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗ និងមានសេវាកម្មបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវ: ដើម្បីត្រៀបបំរើសេវាជូនអតិថិជនជាតិ អន្តរជាតិ។

លោកបានបន្តថា ឆ្នាំ២០២៣នេះ កម្ពុជាមានកិត្តិយសក្នុងការៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនោះខេត្តព្រះសីហនុ បាននឹងកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះក្រកួតកីឡា ៣ប្រភេទមានដូចជា៖ កីឡាទូកក្តោង ម៉ូតូទឹក និងបាល់ទះលើឆ្នេរខ្សាច់ វិ័យទេសចរណ៍ គឺជាមាសបៃតង ហើយខេត្តព្រះសីហនុសម្បូរទៅដោយសក្តានុពលធនធានឆ្នេរសមុទ្រ និងប្រជុំកោះដែលជាប៉ូលទេសចរណ៍សំខាន់ ដែលរាជរដ្ឋាភិបាលប្រសិទ្ធិនាមថាជា «តារារះនាទិសនារតី» ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងក្នុងក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ប្រែក្លាយខេត្តព្រះសីហនុក្លាយ
ជាប៉ូលសេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា។

ក្នុងឱកាសនោះលោក គួច ចំរើន ថ្លែងការកោតសរសើរ និងចូលរួមអបអរសាទរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ និងជូនពរឱ្យដំណើរការអាជីវកម្មទទួលបានជោគជ័យ និងមានការគាំទ្រ ពីអតិថិជនកាន់តែច្រើនការដាក់ឱ្យដំណើការសណ្ឋាគារ ខែមរៈគឺជាសក្ខីភាពបង្ហាញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សណ្ឋាគារនេះនឹងផ្តល់ការងារជាច្រើនជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។

ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាព នៃការវិនិយោគជាតិ និងអន្តរជាតិ បច្ចុប្បន្នខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល កំណត់ជា «តំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង» និងប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំ ចំនួន២២១ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ទីតាំង មាន០៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខ ខេត្តព្រះសីហនុសង្ឃឹមថា នឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជកម្មកាន់តែច្រើននៅខេត្តព្រះសីហនុ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.