ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើគម្រោង “Public-Social-Private Partnership for Ecologically-Sound Agriculture and Resilient Livelihoods in Northern Tonle Sap Basin (PEARL)”

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើគម្រោង “Public-Social-Private Partnership for Ecologically-Sound Agriculture and Resilient Livelihoods in Northern Tonle Sap Basin (PEARL)”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើគម្រោង “Public-Social-Private Partnership for Ecologically-Sound Agriculture and Resilient Livelihoods in Northern Tonle Sap Basin (PEARL)”

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាលើគម្រោង “Public-Social-Private Partnership for Ecologically-Sound Agriculture and Resilient Livelihoods in Northern Tonle Sap Basin (PEARL)” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញអំពីគម្រោង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យគម្រោងផ្តោតយកចិត្តទុកដាក់លើផលិតផលសុវត្ថិភាព (GAP) និងទំនិញបញ្ជាក់ភូមិសាស្ត្រ (GI) ជាពិសេសដំណាំស្វាយចន្ទី ស្រូវ ស្វាយ និងបន្លែ។ សម្រាប់ការអនុវត្ត ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ធ្វើឱ្យអស់សក្តានុពលនៃផលិតកម្មកសិកម្ម ដើម្បីធានាថា កសិករមានការងារពេញមួយឆ្នាំ មានប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាព និងគិតគូដល់បរិស្ថាន។ លើសពីនេះទៀត ត្រូវបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ជំនាញពិតប្រាកដ អនុវត្តសកម្មភាពគម្រោងតាមផែនការ និងប្រើប្រាស់ថវិកាឱ្យចំគោលដៅ ដើម្បីសម្រេចជោគជ័យតាមការរំពឹងទុក។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងត្រូវមានយុទ្ធសាស្ត្រផលិតកម្មច្បាស់លាស់ ហើយត្រូវប្រាកដថា នោពេលគម្រោងបិទបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ សហគមន៍កសិកម្ម (AC) នៅតែអាចបន្តសកម្មភាពនិងភាពរីកចម្រើនទៅមុខបានដោយខ្លួនឯង។ ជាមួយគ្នានេះដែរ ឯកឧត្តម ស្នើឱ្យមានការបង្កើតការិយាល័យប្រចាំខេត្តគោលដៅទាំង ៤ ដើម្បីធានាប្រសិទ្ធភាព និងអន្តរាគមន៍ការងារបានឆាប់រហ័សទាន់ពេលវេលា។ ដើម្បីសម្រេចការងារនេះ ក្រសួងនឹងចូលរួមគាំទ្រការអនុវត្តគម្រោងតាមរយៈការពង្រឹងវិស័យឯកជននិងទីផ្សារ ការផ្សព្វផ្សាយនិងកសាងទំនុកចិត្ត ព្រមទាំងបច្ចេកទេសផងដែរ។

សូមជម្រាបជូនថា គម្រោង PEARL គឺមានគោលដៅលើកកម្ពស់ភាពធន់នឹងបម្រែបម្រួលអាកាសធាតុចំពោះកសិករខ្នាតតូច និងសហគមន៍មូលដ្ឋានដើម្បីទទួលបានប្រយោជន៍ តាមរយៈការបង្កើនលទ្ធភាពទទួលបានចំណែកទីផ្សារនៃការផ្លាស់ប្តូរការអនុវត្ត ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសប្រសិទ្ធភាពនៃការអនុវត្តភាពជាដៃគូរដ្ឋ សង្គម ឯកជន លើផលិតកម្មកសិកម្ម។

គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ ២០២៩ ក្នុងខេត្តគោលដៅចំនួន ៤ គឺសៀមរាប ព្រះវិហារ កំពង់ធំ និងឧត្តរមានជ័យ ហើយមានដៃគូសហការគាំទ្រដូចជាក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី និងធនាគារអភិវឌ្ឍជនបទនិងកសិកម្ម(ARDB)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.