ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់រយនាក់ សម្រុកត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត

ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់រយនាក់ សម្រុកត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ មានពលករខ្មែរមានក្មេងមានចាស់ យុវជន យុវនារី ធ្វើការនៅប្រទេសថៃរាប់រយនាក់ បានសម្រុកត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត។

លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចាប់ពីខែមេសា ឆ្នាំ២០២៣នេះ មានពលករខ្មែរទាំងប្រុសទាំងស្រីរាប់រយនាក់ បានចាប់ផ្តើមនាំគ្នាសម្រុកចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកលេងចូលឆ្នាំថ្មីនៅស្រុកកំណើតវិញនេះមិនគិតពីការធ្វើដំណើរចេញតាមច្រករបៀងនោះផងនោះទេ។

លោក គៀត ហ៊ុល បានបញ្ជាក់ទៀតថា ការវិលត្រឡប់ចេញពីប្រទេសថៃរបស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានប៉ាស្ទ័រស្ទើ, បណ្ណស្នាក់នៅ និង Border Pass ទាំងអស់គ្នា ហើយពលករទាំងអស់នេះ កំពុងអង្គុយចាំវៃប៉ាស្ទ័រ និង Border Pass ដើម្បីវិលចូលមកស្រុកកំណើតវិញ។

លោកបញ្ជាក់បន្តទៀតថា ពលករដែល​វិលត្រឡប់​មកស្រុកកំណើត​វិញ​នោះ មាន​ជាង​៥​ពាន់​នាក់ ហើយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ដែលការ​ធ្វើដំណើរ គឺ​ចាប់ពី​ព្រឹក​ម៉ោង ​៧​រហូតដល់​ម៉ោង ១២​យប់​ឯណោះ ទើប​មាន​ការ​បិទ​ច្រក​ទ្វារ​អន្តរជាតិតែម្ដង។

ដោយឡែក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ពលរដ្ឋ​ខ្មែរ​ ដែលមកពីប្រទេសថៃ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង និងមន្ត្រីអន្តោប្រវេសន៍ បានប្រមូលពួកគាត់ឲ្យនៅក្នុងមណ្ឌលសំចតមួយ​រយៈ​ដើម្បី​រង់ចាំ​ត្រួតពិនិត្យ​លើបញ្ហាសុខភាព​ពី​សំណាក់លោកគ្រូ​ពេទ្យ​សិន មិនឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះឡើយ ​ព្រោះ​​​ខ្លាច​ពួកគាត់​ផ្ទុក​នូវ​មេរោគ​​កូវីដ យក​ទៅ​ចម្លង​ដល់​ក្រុម​គ្រួសារ​ ដែល​នៅ​ឯ​ស្រុកកំណើត​របស់​ខ្លួន។ ដូច្នេះ​ត្រូវតែ​ដាក់​ពួកគាត់​នៅ​ដោយឡែក​មួយ​រយៈ ​រង់ចាំ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព​របស់​ពួកគាត់ ​បើសិនពុំមានបញ្ហាសុខភាពទេ អាជ្ញាធរនឹងឲ្យត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្តិភាពផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.