ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​សៀមរាប ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​សៀមរាប ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣​នេះ បាន​បង្ហោះ​សារ និង​រូបភាព បង្ហាញ​ពី​ការធ្វើដំណើរ​ទៅ​កាន់​ខេត្តសៀមរាប ដើម្បី​ចូលរួម​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្ត​សៀមរាប​។​

​ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​កូនចៅៗ​របស់​សម្តេច​ក៏​អញ្ជើញ​អមដំណើរ​ជា​មួយ​សម្តេច​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព​មាន​ខ្លឹមសារ​ដូច្នេះ​ថា «​នាំ​ប្រពន្ធ​កូន និង​ចៅ​ទៅ​ចូលរួម​ពិធី​បើក​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​»​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៣ មក ២០១៨ និង​ឆ្នាំ​២០២៣​នេះ គឺ​ដើម្បី​លើកស្ទួយ​វប្បធម៌​ប្រពៃណី និង​រចនាបទ​ខ្មែរ​។​

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មេសា ក្រោម​ប្រធានបទ «​ក្តី​ស្រមៃ និង​ក្តីសង្ឃឹម​» នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ក៏​ដូច​ជា​មិត្ត​ភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំគ្នា​រីករាយ និង​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេច​បាន ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣​នេះ កម្មវិធី​មាន​៤៤​នៅ​៦​ទីតាំង នៅខាងមុខ​អង្គរ ទី​លានជល់ដំរី អង្គរ​ឃ្យូ​ង​យូ នៅ​តំបន់​ដងស្ទឹង សួនច្បារ​ព្រះរាជដំណាក់ និង​នៅ​តំបន់​មួយចំនួន​ទៀត ព្រមទាំង​មាន​ការបង្ហាញ​ពី​ផលិតផល​របស់​ខ្មែរ ដែល​មាន​រយៈពេល​៤​ថ្ងៃ ចាប់​ពី​ព្រឹក​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ហើយ​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.