ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

​សេចក្តីបំភ្លឺ​ព័ត៌មាន របស់​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

​សេចក្តីបំភ្លឺ​ព័ត៌មាន របស់​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រយៈពេល​ថ្មីៗ​កន្លងមកនេះ​មាន​សា​ព័ត៍មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយចំនួន បានធ្វើការ ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ (Account Facebook ឈ្មោះ Ly congming)​ដែលមាន​ខ្លឹមសារ​ថា ៖ តា​ទំពែក ជិះ​បញ្ច្រាស់​(​បំពាន​លើ​គំនូស​លឿង បែងចែក​ទ្រូងផ្លូវ និង​ទិស​ចរាចរណ៍​ផ្ទុយ​គ្នា​ហាម​ឆ្លងកាត់ ហាម​បើកបរ បំពាន​លើ​) ទៅ​ពាំង​គេ​ជិះ​ត្រូវ​ចរាចរណ៍ លោក​ប្រធានការិយាល័យ​ចរាច​រណ៍​ខេត្ត​បន្ទាយមានជ័យ ថា​អត់​មាន អ្នក​ខុស​អត់​មាន​អ្នក​ត្រូវ បើ​បែប​នឹង​ចាំបាច់​មាន​ឆ្វេង​មាន​ស្តាំ​ធ្វើ​អ្វី​? អ្នកគោរពច្បាប់​ចរាចរណ៍​ទាំងឡាយ បើ ឆ្លងកាត់​ឬ​ទៅលេង​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​ប្រយ័ត្ន​បន្តិច​) ។​ ​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម ឆ្លើយបំភ្លឺ​ទៅ​សាធារណៈជន​អោយបាន​ជ្រាបថា​៖ ករណី​កើតហេតុ​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៣ វេលា ម៉ោង ១១​និង​៥០​នាទី ស្ថិតនៅ​ត្រង់​ចំណុច​ភ្លើងស្តុប​(៥៦A) រវាង​រថយន្ត​ម៉ាក Luxes RX330 និង​រថយន្ត ម៉ាក Moning ដោយ​រថយន្ត​ទាំង​ពីរ​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា ។​

​រថយន្ត​ម៉ាក Luxes RX330 បើកបរ​ចេញពី​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ​Total ប្តូរ​គន្លង​បត់​ឆ្វេង ទិសដៅ​ពី​លិច ទៅ​កើត បំពាន​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មិន​ប្រកាន់​ស្តាំ បំពាន​លើ​គំនូស​លឿង​ជាប់​បែងចែក​ទ្រូងផ្លូវ​ក្នុង ទិស​ចរាចរណ៍ ឈប់​ក្រៅ​គំនូស​ទ្រូងផ្លូវ​រងចាំ​ភ្លើង​បៃតង​បញ្ហា​បត់​ឆ្វេង ស្របពេលនោះ​មាន​រថយន្ត​ម៉ាក Moning បាន​បើកបរ​ឆ្លង​ស្ដុប​ភ្លើង​បៃតង​តាម​គន្លង​ផ្លូវ​របស់​ខ្លួន ពី​កើត​មក​លិច មក​ឈប់​ពីមុខ​រថយន្ត Luxes RX330 មក​ក៏​ទល់មុខ​គ្នា បង្ក​មាន​ទំនាស់​ពាក្យសម្តី​នឹង​កាយវិការ​មិន​សមរម្យ​ដាក់គ្នា ។​

​ដើម្បី​បញ្ចៀស​បាន​នូវ​ការគ្រោះថ្នាក់ ការកកស្ទះ​ចរាច​រណ៍ និង​អំពើហឹង្សា​កើតឡើង សមត្ថកិច្ច នគរបាល​ចរាចរណ៍​ខេត្ត បាន​ធ្វើ​ការសម្របសម្រួល​ពន្យល់​ណែនាំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ដល់​ភាគី​ទាំងពីរ អោយ​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​អោយ​មាន​ការយោគយល់​អាធ្យាស្រ័យ​ចេះ​អត់ឱន . អនុគ្រោះ​លើ កំហុស​ខុសឆ្គង​បន្តិចបន្តួច​ចំពោះ​អ្នកបើកបរ​ដែល​បំពាន​ច្បាប់ ។​

​ក្នុងនាម​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន សារព័ត៌មាន និង​អ្នកប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ក្នុង​ការបញ្ចេញមតិ សូមអោយ មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​ខ្លួន ជៀសវាង​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់ នគរបាល ដែល​កំពុង រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ។​

​សេចក្ដីបំភ្លឺ​ព័ត៌មាន​ខាងលើ សូម​សាធារណៈជន និង​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.