ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ចាត់​តំណាង​ចុះសួរសុខទុក្ខ​នាយ​ឧត្តមសេនីយ៍ ឯល វ៉ាន់​សា​រ៉ា​ត មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ដល់​គេហដ្ឋាន

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ចាត់​តំណាង​ចុះសួរសុខទុក្ខ​នាយ​ឧត្តមសេនីយ៍ ឯល វ៉ាន់​សា​រ៉ា​ត មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ដល់​គេហដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ប្រតិភូ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ដឹកនាំ​ដោយ​លោក ចាយ បូរិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​ឃោសនា​អប់រំ នៃ​យុវជន​គណបក្ស​ថ្នាក់កណ្តាល តំណាង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៣ បាន​សួរ​សុខទុក្ខ​នាយ​ឧត្តមសេនីយ៍ ឯល វ៉ាន់​សា​រ៉ា​ត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ក្នុង​ឱកាស​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខ​នេះ ។​

​នា​ឱកាស​នោះ​ដែរ​លោក ចាយ បូរិន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស សម្តេច​អនុប្រធាន​គណបក្ស លោកស្រី​ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ចំពោះ​នាយ​ឧត្តមសេនីយ៍ ឯល វ៉ាន់​សា​រ៉ា​ត និង​ក្រុមគ្រួសារ​។​

​នាយ​ឧត្តមសេនីយ៍ ឯល វ៉ាន់​សា​រ៉ា​ត និង​លោកស្រី បាន​ថ្លែងថា​៖ «​គ្រួសារ​យើងខ្ញុំ​មាន​ក្តីរំភើប​រីករា​យយ៉ាងខ្លាំង​ឥត​ឧបមា ដោយ​មិន​អាច​យក​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ ហើយ​យើងខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​ជា​អនេក និង​សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្តេច​ពញា​ចក្រី ហេង សំរិន សម្តេច​ធម្ម​វិសុទ្ធ​វ​ង្សា សៅ ទី ហេង​សំរិន សម្តេច លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចាត់​លោក ចាយ បូរិន ជា​តំណាង​ដឹកនាំ​ប្រតិភូ​មក​សួរសុខទុក្ខ​ខ្ញុំ និង​ក្រុម​គ្រួសារ​ដល់​លំនៅដ្ឋាន​»​។​

​នាយ​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ចំពោះ​បេក្ខភាព សម្តេច​តេជោ ជា​នាយករដ្ឋមន្ត្រី និង​គាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​នាពេល​អនាគត​។​

​នាយ​ឧត្តមសេនីយ៍ ក៏​បាន​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ​ដោយ​ក្តីស្រឡាញ់​រាប់អាន​ជាទីបំផុត និង​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​យុវជន​គណបក្ស​ថ្នាក់កណ្តាល ក្រោម​ការដឹកនាំ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទាំង​ក្នុង​និង​ក្រៅប្រទេស និង​បាន​លើកទឹកចិត្ត​ដល់​យុវជន​គណបក្ស​ថ្នាក់កណ្តាល​ទាំងអស់ នូវ​ទស្សន់​មួយ​ចំនួន​ដូចជា​៖
​ទី​១៖ ត្រូវ​រួបរួម​សាមគ្គី ឯកភាព​ឱ្យបាន​រឹងមាំ មិន​រើសអើង និង​ជួយ​គ្នា​គ្រប់​កាលៈទេសៈ​
​ទី​២៖ ត្រូវ​មាន​គុណធម៌ ព្រហ្ម​វិហារធម៌ មាន​អត្ត​ចរិក​ល្អ​ប្រពៃ គោរព​វិន័យ គោរព​ការចាត់តាំង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ស្មោះត្រង់​ជាមួយ​ប្រជាជន ពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​
​ទី​៣៖ ត្រូវ​មាន​មនសិការ​ជាតិ ពង្រឹង​ឆន្ទៈ​សេ្ន​ហា​ជាតិ ឯកភាព​ជាតិ​
​ទី​៤៖ ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ពង្រីក​សមត្ថភាព បង្កើន​ចំណេះដឹង ចំណេះធ្វើ រិះរក​បទពិសោធន៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ស្រប​តាម​យុគសម័យ​ឌីជីថល និង​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០​។​

​ប្រធាន​ប្រតិភូ បាន​សម្តែង​ការកោតសរសើរ ចំពោះ​វិរភាពដ៏​អង់អាច​ក្លាហាន​របស់​នាយឧ​ត្ត​ម​សេនី​យ៍ ឯល វ៉ាន់​សា​រ៉ា​ត ដែល​បាន​ចូលរួម​បម្រើកងទ័ព​នៅ​កងពលធំ​លេខ​៩ ឆ្នាំ​១៩៧០ តាម​ការអំពាវនាវរ​បស់​សម្តេចឪ​ព្រះ​នរោត្តម សីហនុ ជាទីគោរព សក្ការៈ​នៃ​យើង វាយ​របប​រដ្ឋប្រហារ លន់ នល់​។​

​នាយ​ឧត្តមសេនីយ៍ បាន​ចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៧៤ បាន​ផ្ទេរ​មក​អង្គភាព​កងពលធំ​លេខ​៤៧៨ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៨ បានរៀបចំ​និង​បាន​ចូលរួម​កម្លាំង​ចលនា​តស៊ូ​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨​។ វាយ​រំដោះប្រជាជន​ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃ ៧ មករា ១៩៧៩ ហើយ​ទទួល​ដំណែង​ជា​បន្តបន្ទាប់ ជា​អនុប្រធាន​ស្នងការ​ចាត់តាំង និង​កម្មាភិបាល​កងទ័ព ជា​អនុព័ន្ធយោធា​អម​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម ជា​ប្រធាន​អគ្គស្នងការ​នយោបាយ ជាប់ឆ្នោត​ជា​សមាជិក​មជ្ឈឹមបក្ស​ប្រជាជនប​ដិ​វត្ត​កម្ពុជា ជាប់ឆ្នោត​ជា​សមាជិក​គណៈ​ត្រួតពិនិត្យ​មជ្ឈឹមបក្ស អនុ​រដ្ឋមន្ត្រីក្រសួង ការពារ​ប្រទេស ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ទីប្រឹក្សា​សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រតិបត្តិ​ករ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ទីប្រឹក្សា​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ រហូតមកដល់​បច្ចុប្បន្ន​។​

​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះដែរ លោក ចាយ បូរិន ព្រមទាំង​សមាជិក សមាជិកា ប្រតិភូ​បាន​ប្រគល់​ជូន​វត្ថុ​អនុ​ស្សា​រីយ៍ និង​ថវិកា ជា​អំណោយ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​នាយ​ឧត្តមសេនីយ៍ ឯល វ៉ាន់​សា​រ៉ា​ត និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក ពិសេស​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​កិ​មិរា​ទេវី បុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម ដែល​នឹង​ឈាន​មក​ផ្លាស់​វេន​រក្សា​លោក​នា​ពេលខាងមុខ​នេះ សូម​តាម​ជួយ​បីបាច់រក្សា​នាយ​ឧត្តមសេនីយ៍ មាន​សុខភាព​ល្អ កម្លាំង​មាំមួន និង​មាន​ជន្មាយុ​យឺនយូរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.