ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សាខាសមាគមនារី ខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងរៀបអាហារសាមគ្គី ដល់ក្មួយៗកុមារកំព្រា គ្មានទីពឹង នៅផ្ទះស្វែងរកក្តីស្រម័យឲ្យកុមារ

សាខាសមាគមនារី ខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងរៀបអាហារសាមគ្គី ដល់ក្មួយៗកុមារកំព្រា គ្មានទីពឹង នៅផ្ទះស្វែងរកក្តីស្រម័យឲ្យកុមារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សាខាសមាគមនារី ខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងរៀបអាហារសាមគ្គី ដល់ក្មួយៗកុមារកំព្រា គ្មានទីពឹង នៅផ្ទះស្វែងរកក្តីស្រម័យឲ្យកុមារ

(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល, លោក អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូសាខាសមាគមនារីខេត្ត ចុះជួបសំណេះសំណាល និងរៀបអាហារសាមគ្គី ដល់ក្មួយៗកុមារកំព្រា គ្មានទីពឹង ចំនួន៨០នាក់ និងមេដោះ ចំនួន១៥នាក់ នៅផ្ទះស្វែងរកក្តីស្រម័យឲ្យកុមារ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើងស្របនឹងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខ ដោយបានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកាកិត្តិយសសាខា គណៈកម្មការសាខា អនុសាខាសមាគមនារីខេត្ត ស្រុក អាជ្ញាធរស្រុក ឃុំ យុវជនស្ម័គ្រចិត្តជប៉ុន និងគណៈដឹកនាំមណ្ឌលយ៉ាងច្រើនកុះករ។

បន្ទាប់ទស្សនាសិល្បៈ របាំ និងចម្រៀង និងរបាយការណ៍របស់លោកស្រី អាំង សុភារី ប្រធានមណ្ឌលនោះរួចមក, លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា និងលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល បានផ្ញើនូវការនឹករលឹក សាកសួរសុខទុក្ខ និងមានមនោសញ្ចេតនាអាណិត ស្រឡាញ់ដល់ក្មួយៗ ដោយអ៊ុំៗគិតថាក្មួយៗទាំងអស់ គឺជាកូនដែលបាត់បង់នូវភាពកក់ក្តៅ អំពីក្រុមគ្រួសារ និងសាច់ញាតិ ជាពិសេសអំពីឳពុកម្តាយ។ ទោះជាយ៉ាងនេះ ក្មួយៗមានវាសនាខ្ពស់ បានមករួមរស់ និងទទួលបានការគ្រប់គ្រង និងយកចិត្តទុកដាក់មើលថែនៅក្នុង មណ្ឌលកុមារកំព្រា ដែលមានឈ្មោះថា «ផ្ទះស្វែងរកក្តីស្រមៃឲ្យកុមារ» ដែលជាកន្លែងផ្តល់នូវភាពកក់ក្តៅ និងកសាងជោគវាសនា មានអនាគតដ៏ល្អប្រពៃប្រសើរសម្រាប់ក្មួយៗ។

លោកស្រីថ្លែងថា បើយោងតាមរបាយការណ៍របស់លោកស្រីប្រធានមណ្ឌល បានឲ្យដឹងថា មណ្ឌលកុមារកំព្រា «ផ្ទះស្វែងរកក្តីស្រមៃឲ្យកុមារ» បានដំណើរការនៅឆ្នាំ២០១៨ ក្រោមជំនួយរបស់អង្គការ School Aid ជប៉ុន និងសប្បុរសជនជប៉ុន។ បច្ចុប្បន្នមានកុមារ ចំនួន៨០នាក់ និងមេដោះ ចំនួន១៥នាក់។ កុមារទាំងនោះទទួលការសិក្សាជាលទ្ធផលឃើញថា ក្នុងឆ្នាំសិក្សា២០២១-២០២២ និង២០២៣ កុមារចំនួន៤នាក់ បានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងបានចេញទៅបម្រើការងារសង្គម ដូចជាពេទ្យ គ្រូ និងតាមក្រុមហ៊ុន ពិតជាមានមោទនភាព និងសូមសម្តែងនូវការអបអរ។

ក្នុងឱកាសនេះអ៊ុំៗសូមផ្តាំផ្ញើដល់ក្មួយៗ និងបុគ្គលិបម្រើការងារទាំងអស់ ត្រូវតែខិតខំអនុវត្តការងារ ប្រឹងប្រែង និងយកចិត្តទុកដាក់ ទៅលើការសិក្សារៀនសូត្រ កុំទុកពេលវេលាទំនេរដើរលេង សេពគប់មិត្តមិនល្អនិងសូមជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន ព្រោះវាជាមូលហេតុដែលបំផ្លាញអនាគត និងភាពសុខសាន្ត។ ក្មួយៗត្រូវចេះតស៊ូអំណត់អត់ធ្មត់ និងជម្នះរាល់ការលំបាកក្នុងជីវិត រស់នៅទោះក្នុងកាលៈទេសៈណាក៏ដោយ។ បើមានករណីឬបញ្ហាប្រឈមណាមួយនោះ យើងត្រូវផ្តល់ដំណឹងដល់ប្រធានមណ្ឌល និងអាជ្ញាធរមូលដ្ឋានឲ្យបានដឹង និងជួយដោះស្រាយឲ្យបានទាន់ពេលវេលា មិនត្រូវបោះបង់ការសិក្សា ដោយគ្មានមូលហេតុ ព្រោះការសិក្សាវាជាប្រទីបបំភ្លឺផ្លូវសម្រាប់ អនាគតដ៏រុងរឿងរបស់ក្មួយៗ។

ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ស្តាប់និងអនុវត្តតាមការណែនាំរបស់ប្រធានមណ្ឌល លោកគ្រូ អ្នកគ្រូ ដែលជាអ្នកគ្រប់គ្រងដោយផ្ទាល់ មិនត្រូវធ្វើអ្វីតាមទំនើងចិត្ត មុនធ្វើអ្វីមួយត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់ ជៀសវាងជួបបញ្ហាបាត់បង់នូវអនាគត ត្រូវចេះគោរព ស្រឡាញ់សាមគ្គីគ្នា ចេះរស់នៅជាមួយគ្នានិងថែក្សាអនាម័យដើម្បីបង្ការជំងឺផ្សេងៗ។

លោកស្រីបន្ថែមថា តាមរយៈនេះដែរ លោកស្រីទាំង២ក៏បានថ្លែងអំណរគុណ ដល់អង្គការ School Aid ជប៉ុន និងសប្បុរសជន ជប៉ុន ដែលបានឧបត្ថម្ភគាំទ្រ ដល់ជីវភាពរស់នៅរបស់ក្មួយៗ និងសំណូមពរសុំបន្តជួយឧបត្ថម្ភ គាំទ្របន្ថែមទៀត ជាក្តីសង្ឃឹមរបស់ក្មួយៗរស់នៅទីនេះ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានចែកជូនកុមារ ចំនួន៨០នាក់ ក្នុងម្នាក់ៗសៀវភៅ៥ក្បាល ប៊ិច៣ដើម ខ្មៅដៃ២ដើម កន្សែងពោះគោ១ និងថវិកាមួយម៉ឺនរៀល បុគ្គលិក និងមេដោះ១៥នាក់ ក្នុងម្នាក់ៗ កន្សែងពោះគោ១ថវិកា ៥ម៉ឺនរៀល និងអង្ករចំនួន៥០០គីឡូក្រាម សម្រាប់មណ្ឌល និងបានរៀបចំអាហានាពេលនោះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.