ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំប្រតិភូសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សម្តែងការគួរសម ឯកឧត្តម ខៀវ កាញារីទ្ធ

ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំប្រតិភូសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សម្តែងការគួរសម ឯកឧត្តម ខៀវ កាញារីទ្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

  • ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំប្រតិភូសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សម្តែងការគួរសម ឯកឧត្តម ខៀវ កាញារីទ្ធ
     ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣
    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ចូលជួបសម្តែងការគួរសមនិងគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីគោរពរាយការណ៍ជូនអំពីបេសកកម្មរបស់សម្ព័ន្ធសមាគមសារព័ត៌មាន និងគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ 
    នៅក្នុងជំនួបសម្តែងការគួរសមនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានរាយការណ៍អំពីគោលបំណង ក៏ដូចជាបេសកកម្មចម្បងនៅក្នុងការបង្កើត «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ដោយមានបេសកកម្មសំខាន់ៗចំនួន៤៖
    ទី១. «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នានៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានអន្តរជាតិ ៣ឧសភា។
    ទី២. «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នាក្នុងករណីមានរបាយការណ៍ សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយទាំងឡាយណា ដែលប៉ះពាល់ដល់តម្លៃតួនាទីសារព័ត៌មានកម្ពុជា ឬធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។
    ទី៣. «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នា និងរួមគ្នារកវិធីអន្តរាគមន៍ដើម្បីការពារសិទ្ធិនិងតួនាទីសារព័ត៌មានដែលទទួលរងភាពអយុត្តិធម៌ ឬការបំពានលើកិត្តិយស និងលើរូបរាងកាយអ្នកសារព័ត៌មាន។
    ទី៤. «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងសិក្សាលទ្ធភាពក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានយ៉ាងហោច៦ខែម្តង ដើម្បីរួមចំណែកពង្រឹងសីលធម៌វិជ្ជាជីវៈនិងសមត្ថភាពអ្នកសារព័ត៌មានគ្រប់ទម្រង់។
    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងកោតសរសើរគំនិតផ្តួចផ្តើមក្នុងការបង្កើតនិងចងសម្ព័ន្ធសមាគមនេះ ដើម្បីងាយស្រួលក្នុងការធ្វើការងារ និងជួយគ្នាទៅវិញទៅមក ក៏ដូចជាតម្រង់ទិសក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជាយើងឱ្យកាន់តែបានល្អប្រសើរ៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.