ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ឹម ម៉ាលី ត្រូវជាម្តាយបង្កើតរបស់លោកឧត្តសេនីយ៍ទោ ហេង ឡាលីន អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គីវត្តសិរីពោធិព្រឹក្ស!

ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ឹម ម៉ាលី ត្រូវជាម្តាយបង្កើតរបស់លោកឧត្តសេនីយ៍ទោ ហេង ឡាលីន អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គីវត្តសិរីពោធិព្រឹក្ស!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ឹម ម៉ាលី ត្រូវជាម្តាយបង្កើតរបស់លោកឧត្តសេនីយ៍ទោ ហេង ឡាលីន អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គីវត្តសិរីពោធិព្រឹក្ស!

(ខេត្ដកណ្ដាល )៖ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហ៊ឹម ម៉ាលី ត្រូវជាម្តាយបង្កើតរបស់លោកឧត្តសេនីយ៍ទោ ហេង ឡាលីន និងបុត្រាបុត្រី ព្រមទាំងចៅៗ កាលពីថ្ងៃអាទិត្យ ៤ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គីវត្តសិរីពោធិព្រឹក្ស ស្ថិតនៅភូមិកណ្តាលក្រោម ឃុំ បន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល ។
នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម​ លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយដែលមានចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ។
ព្រឹទ្ធហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ឹម ម៉ាលី និងបុត្រាបុត្រី បាននាំបច្ច័យមកចូលរួមចំនួន២,០០០$(ពីរពាន់ដុល្លា) និងចែកអំណោយជូនដល់លោកយាយ លោកតា និង បងប្អូនប្រជាពលរដ្ឋក្នុងម្នាក់ៗទទួលបានក្រម៉ា១ សារ៉ុន១ និងថវិកា២០,០០០៛(ពីរមុឺន រៀល)ផងដែរ។
ក្នុងឱកាសនោះដែរព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ឹម ម៉ាលី បានថ្លែងសំណេះសំណាលជាមួយពុទ្ធបរិស័ទ ថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។
ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ឹម ម៉ាលី បានថ្លែងថា ពុទ្ធបរិស័ទមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយលើវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ឹម ម៉ាលី បានថ្លែងសំណេះសំណាលជាមួយពុទ្ធបរិស័ទ ដោយបានថ្លែងបញ្ជាក់ថាលោកស្រី ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំអស់រយៈ ពេល៤៣ឆ្នាំហើយក្រោមម្លប់សន្តិភាព និងការរីកចំរើននៅគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅរកស៊ីទទួលទានបានសមរម្យគ្រប់គ្នា ។
ព្រឹទ្ធមហាឧបាសិកា បានបញ្ជាក់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសន្តិភាព សុខដុមរម្យនា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ខិតខំកសាងប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់សព្វបែបយ៉ាងដល់បច្ចុប្បន្ននេះ ។ ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជា ជនតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ទីណាប្រជាពលរដ្ឋមានទុក្ខ ទីនោះមានមុខថ្នាក់ដឹកនាំគណបក្សប្រជាជនជួយជានិច្ច ហើយចំណុចពិសេសទៀតនោះគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋដូចមេបក្សផ្សេងៗនោះទេ ពោលគឺនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ ។
ព្រឹទ្ធមហាឧបាសិកា បញ្ជាក់បន្ថែមថា គណបក្សប្រជាជនមិនត្រឹមតែរំដោះពុកម៉ែបងប្អូនឲ្យរួចផុតជីវិតពីរបបប៉ុលពតប៉ុណ្ណោះទេ គឺសម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំយើងបានរំដោះបងប្អូនឲ្យរួចផុតពីជំងឺកូវិដ១៩ ដ៍កាចសាហាវផងដែរ ៕

                    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.