ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត ​៖ វិស័យ​សង្គមកិច្ច បាន​ដើរតួនាទី​សំខាន់ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ក្រុម​ជន​ងាយ​រងគ្រោះ អតីត​មន្ត្រីរាជការ​ស៊ីវិល អតីតយុទ្ធជន

ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត ​៖ វិស័យ​សង្គមកិច្ច បាន​ដើរតួនាទី​សំខាន់ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ក្រុម​ជន​ងាយ​រងគ្រោះ អតីត​មន្ត្រីរាជការ​ស៊ីវិល អតីតយុទ្ធជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា ផ្តើមចេញពី​នេះ វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ដើរតួនាទី​សំខាន់ និង​ទទួលបាន​នូវ​សមិទ្ធផល​ថ្មីៗ ជាច្រើន​ដោយ​ក្នុងនោះ​គឺ​ការអនុវត្ត​គោលនយោបាយ កម្មវិធី​ជាតិ ពាក់ព័ន្ធ​វិស័យ​សង្គមកិច្ច សំដៅ​បង្កើត​នូវ​សេវា​សាធារណៈ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ក្រុម​ជន​ងាយ​រងគ្រោះ អតីត​មន្ត្រីរាជការ​ស៊ីវិល អតីតយុទ្ធជន និង​កិច្ច​គាំពារ​សង្គម​ដល់​ប្រជាពលរដ្ឋ​ជាដើម​។​

​ការលើកឡើង​របស់​លោក វង សូ​ត បាន​ធ្វើ​ឡើងខណៈ​លោក​ថ្លែង​បើក​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ​២០២៣ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នា​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៣​។​

ជាមួយគ្នា​នោះ រដ្ឋមន្ត្រី វង សូ​ត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ វិស័យ​ឯកជន អង្គការ ជាតិ អន្តរជាតិ និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍ ទាំង នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់ ក្រោម​ជាតិ ដែល​បាន​ផ្តល់​កិច្ចសហការ​កន្លងមក ក្នុងការ អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង ក្នុងទិសដៅ​លើកកម្ពស់​វិស័យ​សង្គមកិច្ច ពិសេស​ការផ្តល់​សេវា​សង្គមកិច្ច ឱ្យ​កាន់តែ​កៀក​នឹង​ប្រជាជន ស្រប​តាម​តម្រូវការ​ជាក់ស្តែង និង​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត​។​

លោក វង សូ​ត បានឲ្យដឹងថា វឌ្ឍនភាព​ដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សម្រេច​បាន​កន្លងមក គឺ​បានមកពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់ របស់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​កិច្ចសហការ ល្អ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី អង្គការ​ដៃគូ និង​សប្បុរសជន នានា ដែល​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​។​

រដ្ឋ​មន្ត្រី​សង្គមកិច្ច បាន​បន្ថែមទៀតថា ទន្ទឹម​នឹង​សមិទ្ធផល​សំខាន់ៗ ដែល​បាន​លើកឡើង​ខាងលើនេះ យើង​នៅ​មាន បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដែល​ទាមទារ​ឱ្យ​យើង​រួម​គ្នា​បន្ត​ខិតខំ​រិះរក​ដំណោះស្រាយ​ដូចជា​ការប្រែប្រួល​អាកាសធាតុ ការផ្ទុះ​ចេញ​ជា​ជំងឺឆ្លង​ប្លែកៗ បញ្ហា​ចំណាកស្រុក បញ្ហា​ជន អនាថា ការជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម ការ​កេង ប្រវ័ញ្ច​ផ្លូវភេទ ការប្រើប្រាស់​គ្រឿងញៀន និង បម្រែបម្រួល​ផ្នែក ប្រជាសាស្ត្រ​ជាដើម​។​ល​។​

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា ប្រឈម​ទាំងនេះ រដ្ឋមន្ត្រី បន​ស្នើ​ត្រូវ​បន្ត​ប្រឹងប្រែង​លើ​កិច្ចការ​មួយចំនួន បន្ថែម​ទៀត​ដូច​ខាងក្រោម​៖
១- ត្រូវ​រៀបចំ និង​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ជំនួយ​សង្គម​ជា​កញ្ចប់ គ្រួសារ តាមរយៈ​ការធ្វើ សមាហរណកម្ម កម្មវិធី ជំនួយ សង្គម បញ្ចូល​គ្នា រួមមាន កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនពិការ កម្មវិធី​ឧបត្ថម្ភ​មនុស្ស​វ័យចាស់ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់ ជូន សិស្ស​ក្រីក្រ នៅតាម ភូមិ​សិក្សា​។​
២- ត្រូវ​រៀបចំ​គោលនយោបាយ​ជាតិ​សង្គមកិច្ច ដើម្បី​កំណត់​ឱ្យ បាន​នូវ​ចក្ខុវិស័យ អាទិភាព ការងារ និង​ការទទួលខុសត្រូវ​របស់​តួអង្គ ពាក់ព័ន្ធ​ទាំងអស់ សំដៅ​រួមចំណែក​ជួយ​សម្រួល ការ លំបាក លើកកម្ពស់ កម្រិតជីវភាព សេចក្តីថ្លៃថ្នូ និង​កិត្តិយស​របស់​ប្រជាជន​។​
៣- ត្រូវ​ជំរុញ​ការរៀបចំ​សេចក្តីព្រាងច្បាប់ និង​ឯកសារ​គតិយុត្ត ពាក់ព័ន្ធ​ឱ្យ​បាន​ចប់សព្វគ្រប់​ស្រ​វ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ជាពិសេស បែបបទ និង​នីតិវិធី​នៃ​ការផ្ទេរ ការប្រគល់ និង​ការទទួល​អនីតិជន​ទំនាស់ នឹង​ច្បាប់​មក​ស្នាក់នៅ អប់រំ កែប្រែ​ក្នុង​មណ្ឌល​យុវនីតិសម្បទា ឱ្យបាន​ឆាប់ រហ័ស​។​
៤- ត្រូវ​រៀបចំ​ប្រព័ន្ធ ទិន្នន័យ គ្រប់គ្រង​ជនពិការ​ឱ្យ​បាន​ច្បាស់លាស់ និង​ជឿ​ទុកចិត្តបាន ពង្រឹង និង​ពង្រីក កម្មវិធី កំណត់ អ​ត្ត សញ្ញាណ ជនពិការ តាម​បែប​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន តាមរយៈ​កម្មវិធី​នេះ យើង​អាច គ្រប់គ្រង ទិន្នន័យ​ជនពិការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង ការអនុវត្ត​កម្មវិធី ជំនួយ​សង្គម​សម្រាប់​ជនពិការ​។​
៥- ជំរុញ​រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឯកជន ក្នុង​ការទទួល យក​ជនពិការ​ចូល​បម្រើ ការងារ តាម អត្រា កំណត់ និង​ចុះ​បញ្ជិកា​ជូន​រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឯកជន សំដៅ​ពង្រឹង ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់ សិទ្ធិ​ជនពិការ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​
៦- ត្រូវ​បន្ត​ផ្តល់​របប​គោលនយោបាយ​ឧបត្ថម្ភ​ដល់​ជនពិការ ទាំង ការផ្តល់​របប​គោ​លន​យោ បាយ ថ្លៃ ធ្វើដំណើរ និង​អាហារ ដល់​ជនពិការ ដែល​មក​ទទួល​សេវា ព្យាបាល នៅតាម​មជ្ឈមណ្ឌល​ស្តារ ល​ទ្ធ ភាព ពលកម្ម និង​ការ បើក​ផ្តល់ របប​គោលនយោបាយ ថែទាំ​សុខភាព​ជូន​ជនពិការ​ក្រីក្រ នៅ សហគមន៍ និង​ផ្តល់​ការគាំទ្រ​ផ្នែក ជីវភាព​ដល់ ជនពិការ ក្រីក្រ ដូចជា ការសាងសង់​ផ្ទះ និង ការផ្តល់ ប្រាក់កម្ចី​សម្រាប់​អភិវឌ្ឍ​មុខរបរ​ជា​ដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.