ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

រដ្ឋមន្រ្តី វង សូត៖ វិស័យសង្គមកិច្ច បានដើរតួនាទីសំខាន់ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន

រដ្ឋមន្រ្តី វង សូត៖ វិស័យសង្គមកិច្ច បានដើរតួនាទីសំខាន់ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្រ្តី វង សូត៖ វិស័យសង្គមកិច្ច បានដើរតួនាទីសំខាន់ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន

(ភ្នំពេញ)៖ លោក​​ វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ផ្តើមចេញពីនេះ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដើរតួនាទីសំខាន់ និងទទួលបាននូវសមិទ្ធផលថ្មីៗ ជាច្រើនដោយក្នុងនោះគឺការអនុវត្តគោលនយោបាយ កម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋជាដើម។

ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងខណៈលោកថ្លែងបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងទិសដៅ អនុវត្តបន្តឆ្នាំ២០២៣ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត​ បានថ្លែងកោតសរសើរចំពោះក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការ ជាតិ អន្តរជាតិ និងបណ្តាដៃគូអភិវឌ្ឍន៍ ទាំង នៅថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ ដែលបានផ្តល់កិច្ចសហការកន្លងមក ក្នុងការ អនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងទិសដៅលើកកម្ពស់វិស័យសង្គមកិច្ច ពិសេសការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែកៀកនឹងប្រជាជន ស្របតាមតម្រូវការជាក់ស្តែង និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត។

លោក វង សូត បានឲ្យដឹងថា វឌ្ឍនភាពដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានកន្លងមក គឺបានមកពីការប្តេជ្ញាចិត្តខ្ពស់ របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកិច្ចសហការ ល្អពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ និងសប្បុរសជន នានា ដែលខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដ៏ថ្លៃថ្លានេះ។

រដ្ឋមន្រ្តីសង្គមកិច្ច បានបន្ថែមទៀតថា ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលបានលើកឡើងខាងលើនេះ យើងនៅមាន បញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឱ្យយើងរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយដូចជាការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញជាជំងឺឆ្លងប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជន អនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេង ប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និង បម្រែបម្រួលផ្នែក ប្រជាសាស្ត្រជាដើម។ល។

ដើម្បីចូលរួមដោះស្រាយបញ្ហា ប្រឈមទាំងនេះ រដ្ឋមន្រ្តី បនស្នើត្រូវបន្តប្រឹងប្រែងលើកិច្ចការមួយចំនួន បន្ថែមទៀតដូចខាងក្រោម៖

១- ត្រូវរៀបចំ និងដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមជាកញ្ចប់ គ្រួសារ តាមរយៈការធ្វើ សមាហរណកម្ម កម្មវិធី ជំនួយ សង្គម បញ្ចូលគ្នា រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមាន ផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនពិការ កម្មវិធីឧបត្ថម្ភមនុស្សវ័យចាស់ និងកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ ជូន សិស្សក្រីក្រ នៅតាម ភូមិសិក្សា។

២- ត្រូវរៀបចំគោលនយោបាយជាតិសង្គមកិច្ច ដើម្បីកំណត់ឱ្យ បាននូវចក្ខុវិស័យ អាទិភាព ការងារ និងការទទួលខុសត្រូវរបស់តួអង្គ ពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកជួយសម្រួល ការ លំបាក លើកកម្ពស់ កម្រិតជីវភាព សេចក្តីថ្លៃថ្នូ និងកិត្តិយសរបស់ប្រជាជន។

៣- ត្រូវជំរុញការរៀបចំសេចក្តីព្រាងច្បាប់ និងឯកសារគតិយុត្ត ពាក់ព័ន្ធឱ្យបានចប់សព្វគ្រប់ស្រវតាមកម្មវិធីដែលបានគ្រោងទុក ជាពិសេស បែបបទ និងនីតិវិធីនៃការផ្ទេរ ការប្រគល់ និងការទទួលអនីតិជនទំនាស់ នឹងច្បាប់មកស្នាក់នៅ អប់រំ កែប្រែក្នុងមណ្ឌលយុវនីតិសម្បទា ឱ្យបានឆាប់ រហ័ស។

៤- ត្រូវរៀបចំប្រព័ន្ធ ទិន្នន័យ គ្រប់គ្រងជនពិការឱ្យបានច្បាស់លាស់ និងជឿទុកចិត្តបាន ពង្រឹង និងពង្រីក កម្មវិធី កំណត់ អត្ត សញ្ញាណ ជនពិការ តាមបែបគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមរយៈកម្មវិធីនេះ យើងអាច គ្រប់គ្រង ទិន្នន័យជនពិការប្រកបដោយប្រសិទ្ធភាព ក្នុង ការអនុវត្តកម្មវិធី ជំនួយសង្គមសម្រាប់ជនពិការ។

៥- ជំរុញរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ក្នុងការទទួល យកជនពិការចូលបម្រើ ការងារ តាម អត្រា កំណត់ និងចុះបញ្ជិកាជូនរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន សំដៅពង្រឹង ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ ឱ្យកាន់តែល្អប្រសើរឡើង។

៦- ត្រូវបន្តផ្តល់របបគោលនយោបាយឧបត្ថម្ភដល់ជនពិការ ទាំង ការផ្តល់របបគោលនយោ បាយ ថ្លៃ ធ្វើដំណើរ និងអាហារ ដល់ជនពិការ ដែលមកទទួលសេវា ព្យាបាល នៅតាមមជ្ឈមណ្ឌលស្តារ លទ្ធ ភាព ពលកម្ម និងការ បើកផ្តល់ របបគោលនយោបាយ ថែទាំសុខភាពជូនជនពិការក្រីក្រ នៅ សហគមន៍ និងផ្តល់ការគាំទ្រផ្នែក ជីវភាពដល់ ជនពិការ ក្រីក្រ ដូចជា ការសាងសង់ផ្ទះ និង ការផ្តល់ ប្រាក់កម្ចីសម្រាប់អភិវឌ្ឍមុខរបរជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.