ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តពោធិ៍សាត់ក្រើនរំលឹកដល់កម្មករ និងបុគ្គលិកសុខាភិបាលត្រូវចូលរួមថែរក្សា និងគិតពីផលប្រយោជន៍ជាតិជាធំ

អភិបាលខេត្តពោធិ៍សាត់ក្រើនរំលឹកដល់កម្មករ និងបុគ្គលិកសុខាភិបាលត្រូវចូលរួមថែរក្សា និងគិតពីផលប្រយោជន៍ជាតិជាធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ បានក្រើនរំលឹកដល់កម្មករ កម្មការិនី និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាលបានខិតខំកសាងសមិទ្ធផលជាច្រើន ក្នុងនោះក៏មានខេត្តពោធិ៍សាត់ផងដែរ ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះឲ្យបានគង់វង្សយូរអង្វែង។

លោកបានលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងបុគ្គលិកសុខាភិបាល ក្នុងក្រុងពោធិ៍សាត់សរុប១៤៦៦នាក់ នៅស្នាក់ការគណបក្សខេត្ត នាឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក មហាស័ករាជ១៩៤៥ ចុល្លសករាជ១៣៨៥។

លោក ខូយ រីដា បានថ្លែងថា រោងចក្រទាំងអស់នៅកម្ពុជា ក្នុងនោះក៏មាន​នៅក្នុង​ខេត្តពោធិ៍សាត់ផងដែរ មិនចេះតែកើតមានបាននោះទេ ​បើគ្មានសុខសន្តិភាព និងស្ថិរភាព។ រោងចក្រ សហគ្រាស ក្រុមហ៊ុន ទាំងរដ្ឋ និងឯកជន បើគ្មានការខិត​ខំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកៀរគរវិនិយោគទេនោះ ក៏គ្មានរោងចក្រដ៏ធំនេះបានរហូតមកដល់សព្វថ្ងៃបានដែរ ហើយ​កូនចៅប្រជាជនប្រឈមទៅនឹងគ្មានការងារធ្វើធ្លាក់ក្នុងស្ថានភាពក្រីក្រ។​

លោកបានថ្លែងទៀតថា ​រោងចក្រជាច្រើនកន្លែងនៅក្នុងខេត្ត ធ្វើឲ្យកូនចៅប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តរាប់ពាន់នាក់ មានការងារធ្វើ និងទទួលបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គងក្រុមគ្រួសារ ធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។

លោកក៏សូមឲ្យកម្មករ កម្មការិនី និងបុគ្គលិកសុខាភិបាល ក្នុងក្រុងពោធិ៍សាត់ គប្បីផ្តល់នូវគុណតម្លៃឲ្យគ្នាទៅវិញទៅមក បើមានបញ្ហាប្រឈមអ្វីមួយនោះ នៅមានរដ្ឋបាលខេត្ត ក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់ជាអ្នកសម្របសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលា។​

ជាមួយគ្នានោះ លោកក៏បាន​ស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារ តាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនប្រកបដោយការសណ្តោសប្រណី និងត្រូវចងចាំថា «ពាក្យសម្តី និងអាកប្បកិរិយារបស់ពេទ្យ គឺជាឱសថដ៏មានសារៈសំខាន់ក្នុងការព្យាបាលអ្នកជំងឺ»។

នៅក្នុងឱកាសនោះ​ លោកក៏បានចែកជូនវត្ថុកំដរដៃដល់កម្មករ កម្មការិនី និងបុគ្គលិកសុខាភិបាលទាំង១៤៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ ទឹកក្រូច២ដបធំ និងថវិកាមួយចំនួនស្នើៗគ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.