ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សកម្មភាពក្រោមដំណក់ទឹកភ្លៀងរបស់ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតនិងប្រជាការពារ នៅពេលរាត្រីដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត!

សកម្មភាពក្រោមដំណក់ទឹកភ្លៀងរបស់ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតនិងប្រជាការពារ នៅពេលរាត្រីដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សកម្មភាពក្រោមដំណក់ទឹកភ្លៀងរបស់ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតនិងប្រជាការពារ នៅពេលរាត្រីដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត!

ខេត្ដបន្ទាយមានជ័យ៖នៅយប់ថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវថ្ងៃទី ៩ខែ មេសា ឆ្នាំ២០២៣នេះដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់ លោកអធិការរងគ្រប់ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលទាំង៥ ប៉ុស្តិ៍ ត្រូវចុះធ្វើការដើរល្បាតជាប្រចាំ និងឈរជើងការពារតាមគោលដៅសំខាន់ៗងាយរងគ្រោះដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបង្ការទប់ស្ងាត់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងដើម្បី ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។

សកម្មភាពក្រោមដំណក់ទឹកភ្លៀងរបស់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតនិងប្រជាការពារ នៅពេលរាត្រី ចុះធ្វើការល្បាតក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត។

ឆ្លៀតឱកាសនោះដែរ៖លោកវរសេនីយ៍ត្រីសួន ស៊ីម៉ាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ក៏បានផ្ដែផ្ដាំដល់បងប្អូនប្រជាពលរដ្ឋ បើមានការបន្ទាន់ ឬអសន្តិសុខណាមួយកើតឡើងនៅក្នុងមូលដ្ឋានបងប្អូនរស់នៅ សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មក កងកម្លាំងឈរជើងតាមគោលដៅ នៅជិតផ្ទះបងប្អូន ឬ ទំនាក់ទំនងតាមលេខទូរសព្ទទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតមានលេខ០៦៨-២៨២៨៨៤/០៩២-២៨២៨៨៤ ដើម្បីចាត់ឱ្យកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលវេលាផងដែរ៕ដោយ៖លោកចាន់ ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.