ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នាំយកអំណោយ និងរៀបចំអាហាសាមគ្គី ជូនកងទ័ព និងគ្រួសារ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ នាឱកាសបុណ្យចូលឆ្នាំថ្មី

អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នាំយកអំណោយ និងរៀបចំអាហាសាមគ្គី ជូនកងទ័ព និងគ្រួសារ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ នាឱកាសបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ផ្តើមចេញពីមនោសញ្ចេតនា គោរពស្រឡាញ់ ដល់វីរៈភាពកងទ័ព ក្នុងនាមអង្គភាពសម្ពន្ធ័មេត្រីភាពនឹងគ្នា អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នាល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បាននាំយកអំណោយ និងរៀបចំអាហាសាមគ្គី ជូនកងទ័ព និងគ្រួសារ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលស្ថិតក្នុងតំបន់បាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ពិធីនេះបានការអញ្ជើញចូលរួមពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកភ្នំក្រវាញ។

លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានសម្តែងនូវគារវកិច្ចស្វាគមន៍ ចំពោះគណៈប្រតិភូ អគ្គនាយកអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាដៃគូសម្ព័ន្ធមេត្រីភាព តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខចំពោះកងទ័ពក្នុងការរួមចំណែកការពារបូរណភាពទឹកដី។ ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង និងពលទាហានព្រមទាំងគ្រួសារកងទ័ព សូមថ្លែងអំណរគុណចំពោះអង្គភាពសម្ព័ន្ធមេត្រីភាពជាច្រើនឆ្នាំមកនេះ តែងតែគិតគូរពីសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកា ជាក់ស្តែងនាពេលនេះបានរៀបចំបាយសាមគ្គី ដែលមានកងទ័ព និងគ្រូសារយោធិន៧១៤នាក់ ជាទង្វើរដ៏ល្អ និងបញ្ជាក់ពីសន្តានចិត្តចែករំលែកដល់កងទ័ព និងគ្រួសារ។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បាននាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងការពារជាតិ ជាពិសេសលោក ហ៊ុន ម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ព ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។

លោកបន្តថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ហើយទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៥ឆ្នាំទៅខាងមុខទៀត គឺជា៥ឆ្នាំ នៃការពង្រឹងសន្តិភាព និងជម្រុញការអភិវឌ្ឍន៍គ្រប់វិស័យ ក្នុងនោះសមរភូមិក្រោយ របស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នៅតែប្តេជ្ញាគាំទ្រ និងចងសម្ព័ន្ធមេត្រីភាព ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដោយសារកងទ័ពបានខិតខំថែរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃមានសន្តិភាព។

លោកក៏បានក្រើនរំលឹកដល់កងទ័ព និងគ្រួសារ ត្រូវមានគោលជំហរស្មោះត្រង់ចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងគាំទ្រសម្តេចតេជោហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បាននាំយកនូវអំណោយរួមមាន មី៤០០កេស, ប៊ីចេង១៥កេស, ត្រីខ៦០កេស, ត្រីងៀត១២០គីឡូក្រាម, សាច់ក្រក១២០គីឡូក្រាម, ប្រហុក១២០គីឡូក្រាម, ឆៃប៉ូវ១២០គីឡូក្រាម, ទឹកត្រី និងទឹកស៊ីអ៊ីវ៤០០យូរ និងថវិកាសម្រាប់រៀបចំអាហាសាមគ្គី ចំនួន២១,០០០ដុល្លារ ព្រមទាំងឧបត្ថម្ភដល់កងទ័ព ចំនួន៧២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លារ ដែលថវិកាចំណាយទាំងនោះ បានមកពីអគ្គិសនីកម្ពុជា, អ្នកស្ម័គ្រចិត្តនិយោជិតអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.