ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន

នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងបងប្អូនក្រុមគ្រួសារ និងលោក លោកស្រី ញាតិមិត្តជិតឆ្ញាយជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន ព្រមទាំងញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស ២០២៣ តាមប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ។

ពិធីនេះបានធ្វើឡើងនៅស្រុកកំណើតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ស្ថិតក្នុងភូមិថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ នៅក្នុងពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងបុត្រី បានប្រគេនទេយ្យទានព្រះសង្ឃ ចំនួន២វត្ត៖

* វត្តឱង្ការ រួមមាន៖ អង្ករ០៤បាវ, មីចំនួន១២កេសតូច (២កេសធំ), ត្រីខកំប៉ុង ចំនួន៤កេសធំ, ទឹកបរិសុទ្ធឱរ៉ាល់ចំនួន២០កេស, ទឹកក្រូចចំនួន២០កេស, ស្ករសចំនួន២៥គីឡូក្រាម, តែចំនួន ១០គីឡូក្រាម, ប្រគេនព្រះចៅអធិការវត្តបច្ច័យចំនួន ២,០០០,០០០រៀល និងសាដក់០១, ប្រគេនបច្ច័យព្រះសង្ឃ៧អង្គក្នុង ១អង្គ ៥០,០០០រៀល និងសាដក់០១, បច្ច័យកសាងវត្តចំនួន ២,០០០,០០០រៀល, អំណោយជូនលោកតា ក្រណាត់ស១ដុំ លោកយាយសំពត់សឹង១ និងថវិកា២០,០០០រៀល, ជូនអាចារ្យដឹកនាំកម្មវិធីបុណ្យ ១,០០០,០០០រៀល និង​ចាក់ដីបំពេញទីធ្លាវត្តចំនួន ៦៧៤ឡាន។

* វត្តឈូកក្រពុំ រួមមាន៖, អង្គរចំនួន ០៤បាវ, មីចំនួន ១២កេសតូច (២កេសធំ), ត្រីខកំប៉ុងចំនួន ០២កេសធំ, ទឹកបរិសុទ្ធឱរ៉ាល់ចំនួន២០កេស, ទឹកក្រូចចំនួន ២០កេស, ស្ករសចំនួន ២២គីឡូក្រាម, តែចំនួន ១០គីឡូក្រាម, ប្រគេនព្រះចៅអធិការបច្ច័យចំនួន ២០០,០០០រៀល និងសាដក់០១, ប្រគេនបច្ច័យសម្រាប់កាសាងវត្តចំនួន២,០០០,០០០រៀល និងអំពូលសូឡាសម្រាប់បំភ្លឺក្នុងទីធ្លាវត្ត ចំនួន២កេស។

សូមជម្រាបថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងបងប្អូនក្រុមគ្រួសារ និងលោក លោកស្រី ញាតិមិត្តបងប្អូន តែងតែប្រារព្ធធ្វើពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ដើម្បីឧទ្ទិសមហាកុសលជូន មាតាបិតា បុព្វការីជន សាច់សាលោហិត និងនាយ នាយរង ពលនគរបាល ដែលបានចែកឋានទៅ សូមឲ្យអ្នកទាំងអស់នោះរួចចាកផុតទុក្ខទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.