ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

​ស្មារតី​ព្រឹត្ដិការណ៍​អង្គ​រ​សង្ក្រាន្តគឺ​លើកស្ទួយ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឱ្យ​រុងរឿង​ឡើងវិញ​

​ស្មារតី​ព្រឹត្ដិការណ៍​អង្គ​រ​សង្ក្រាន្តគឺ​លើកស្ទួយ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឱ្យ​រុងរឿង​ឡើងវិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​) ៖ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ទៀ សីហា អភិបាល ន​ឌ​គណៈ​អភិបាលខេត្ត​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​សំណង់​នានា សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។

​ឯកឧត្តម ហ៊ុន ម៉ា​នី បានបញ្ជាក់​ថា ចាប់តាំងពី​មាន​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កាលពី​ឆ្នាំ​២០១៣​មក ក៏ដូចជា​ឆ្នាំ​២០២៣​នេះ ស្មារតី​ជា​រួម​របស់​អង្គរ​សង្ក្រាន្ត គឺ​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ខ្មែរ​ឱ្យ​រុងរឿង​ឡើង​វិញ ក្នុងនោះ​ការសាងសង់​សំណង់​នានា​ក៏​ត្រូវ​គោរព​តាម​រចនាបទ​ខ្មែរ​ដែរ​។

​ឯកឧត្តម បាន​បន្តថា “​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ និង​មកទល់​បច្ចុប្បន្ន​ឆ្នាំ​២០២៣ ជា​ស្មារតី​រួម គឺ​ការលើកស្ទួយ វប្បធម៌​ប្រពៃណី​ខ្មែរ ហើយ​រចនាបទ​ខ្មែរ​ក៏​ដូចគ្នា​ដែរ អញ្ចឹង​ហើយ​នៅ​ទិដ្ឋភាព និង​ទីតាំង​នី​មួយៗ​យើង​តែងតែ​ធ្វើការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកគ្រូ​អ្នកគ្រូ​នៃ​សាលា​វិចិត្រសិល្បៈ​ដែល​គ្រប់​រចនាបទ​របស់​យើង​ដូច​ជា​ទីតាំង​ដែល​យើង​កំពុង​ឈរ​នៅទីនេះ គឺ​ភូមិ​ខ្ញុំ ក្នុង​ទី​លានជល់ដំរី មុខ​ប្រាសាទបាយ័ន គឺ​យើង​គិតគូរ​ថា​សម័យ​កាលណា ហើយ​យើង​សម្លៀក​បំពាក់​បែបណា ដំបូល​របៀប​ម៉េច​? ពេលខ្លះ​យើង​មាន​សម័យកាល​តែមួយ​ឬ​លើស​ពី​មួយ​ទាំងអស់នេះ គឺ​យើង​តែងតែ​ឆ្លង​យោបល់​សួរនាំ និង​តែង​មាន​ការណែនាំ​ពិគ្រោះ​យោបល់​ពី​លោកគ្រូ​អ្នកគ្រូ​សាលា​វិចិត្រសិល្បៈ​ជាមុនសិន មុន​នឹង​យើង​សម្រេច​ការសាងសង់​ជា​រចនាបទ​ឱ្យស្រប​ទៅ​នឹង​ដំណាក់កាល ដោយ​សារ​ជា​ព្រឹត្តិការ​នេះ​លើកស្ទួយ​របៀបរបប​ប្រពៃណី​វប្បធម៌ យើង​ត្រូវធ្វើ​ទៅតាម​រចនាបទ​ស្ទើរតែ​ទាំងស្រុង​ក្នុង​ការ​យក​គំរូ​តាម​អ្វីៗ​ដែល​ជា​រចនាបទ​ខ្មែរ ប៉ុន្តែ​កន្លែង​ខ្លះ​ក៏​មាន​ច្នៃប្រឌិត​ដែរ​ឧទាហរណ៍​ដូចជា​នៅ​ត្រពាំង​សេះ ដែល​មាន​តំបន់​តោះៗ​លេង​ទឹក​ឬក៏​អ្វី ដែល​វា​ជា​កន្លែង​កម្សាន្ត មិន​អាច​ទាំងស្រុង​ដូច​រចនាបទ​ខ្មែរ​ទេ​“​។​

​សូមបញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ដែល​ខួប​គម្រប់​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ ក្រុមការងារ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ពង្រីក​ទីតាំង​លេង​កម្សាន្ត​ដល់​ទៅ​៦​ទីតាំង និង​មាន​ល្បែង​លេង​កម្សាន្ត​ដល់​ទៅ ៤៤​ប្រភេទ សម្រាប់​ទទួល​អ្នក​មក​កម្សាន្ត​។ ជាមួយនឹង​ការពង្រីក​ទំហំ​ព្រឹត្តិការណ៍​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បានឱ្យដឹង​ទៀត​ថា ក៏​មាន​យុវជន​ស្ម័គ្រចិត្ត​ជាង​៥​ពាន់​នាក់​មក​ចូលរួម​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.