ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

វិទ្យាស្ថាន​តេជោ​សែន​សាធារណការ​និង​ដឹក​ជញ្ជូន​រៀបចំ​ព្រឹត្ដិការណ៍​សង្ក្រា​ន្ដ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​និស្សិត​ចូលរួម​បង្កើត​គំនិត​ច្នៃប្រឌិត​តាមរយៈ​សកម្មភាព​នានា​

វិទ្យាស្ថាន​តេជោ​សែន​សាធារណការ​និង​ដឹក​ជញ្ជូន​រៀបចំ​ព្រឹត្ដិការណ៍​សង្ក្រា​ន្ដ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​និស្សិត​ចូលរួម​បង្កើត​គំនិត​ច្នៃប្រឌិត​តាមរយៈ​សកម្មភាព​នានា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សុក្រ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២៣​នេះ វិទ្យាស្ថាន​តេជោ​សែន​សាធារណការ និង​ដឹកជញ្ជូន​បានរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ ដែល​ជា​ទំនៀមទម្លាប់ និង​អត្តសញ្ញាណ​ដ៏​ល្អ​ផូរផង់​របស់​ជាតិ ក៏ដូចជា​ដើម្បី​បង្កើន​ភាព​ជិតស្និត​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកគ្រូ​-​អ្នកគ្រូ សាស្ត្រាចារ្យ និង​និស្សិត​គ្រប់​ជំនាន់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​វិទ្យាស្ថាន មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង និង​សិស្ស និស្សិត ក៏​បាន​អញ្ជើញ​ទស្សនាការ​សម្តែង​របាំ​ត្រុដិ ដែល​ដឹកនាំ​សម្តែង​ដោយ​និស្សិត​វិទ្យាស្ថាន​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា​កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​រយៈពេល​មួយ​ថ្ងៃ​ពេញ ដោយ​មាន​សកម្មភាព​ជា​ច្រើន​រួមមាន​៖ ការ​លេងល្បែង​ប្រជាប្រិយ ការសម្ដែង​សមត្ថភាព និង​ការប្រកួតប្រជែង​របស់​និស្សិត ការលក់​ម្ហូបអាហារ​នៅ​តាម​ស្ដង់ ការតាំង​បង្ហាញ​សមិទ្ធិផល​នានា​របស់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង​ការប្រគុំ​តន្ដ្រី​ជាដើម​។​

​ព្រឹត្ដិការណ៍​នេះ ជា​ការផ្តល់​ឱកាស​ឱ្យ​និស្សិត​ចូលរួម​បង្កើត​គំនិត​ច្នៃប្រឌិត តាមរយៈ​សកម្មភាព​នានា​ដូចជា​៖ ការរៀបចំ​កម្មវិធី ការធ្វើ​ការងារ​ជា​ក្រុម ការលក់​ម្ហូបអាហារ​តាម​ស្ដង់ ការលេង​ល្បែង​កម្សាន្ដ និង​ការចូលរួម​ប្រកួតប្រជែង​សម្តែង​ជាដើម ដែល​ជា​ជំនាញ​ទន់ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន​បន្ថែម​ពី​លើ​ជំនាញ​បច្ចេកទេស ដែល​វិទ្យាស្ថាន​បាន​ផ្ដល់ជូន​។​

​ព្រឹត្ដិការណ៍​នេះ​ក៏​បាន​ចូលរួម​បង្ហាញ​អំពី​ការចូលរួម​សកម្មភាព​សង្គម ការថែរក្សា​ទំនៀម​ទំលាប់ វប្បធម៌ ប្រពៃណី របស់​ប្រទេសជាតិ​យើង និង​ប្រមូល​ថវិកា​សប្បុរសធម៌ ដើម្បី​ជួយ​ដល់​សាលា​ដែល​មាន​ការខ្វះខាត​ក្នុង​ខេត្ដ​សៀមរាប​ផងដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រាប់​ចាប់ពី​ការតុបតែង​ទីធ្លា​វិទ្យាស្ថាន ការរៀបចំ​ស្ដង់ ការសម្ដែង​សមត្ថភាព ការរៀបចំ​កម្មវិធី រហូត​ដល់​ការគ្រប់គ្រង​ពិធីការ​កម្មវិធី គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​សាមគ្គី របស់​និស្សិត​គ្រប់​ជំនាន់ ក្រោម​ការណែនាំ និង​សម្របសម្រួល​របស់​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​។​

​តាមរយៈ​ការចូលរួម​រៀបចំ​កម្មវិធី​សង្ក្រាន នេះ និស្សិត​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​រៀនសូត្រ​បន្ថែម​នូវ​ជំនាញ​ទន់​ដោយ​ផ្ទាល់​ពី​ការ​អនុវត្ដ​ការងារ (On-Job Training) ដែល​ក្នុងនោះ​រួមមាន​៖ ជំនាញ​និយាយ​ជា​សាធារណៈ (Public Speaking Skill) ជំនាញ​រៀបចំ​គ្រប់គ្រង​កម្មវិធី (Event-management Skill) ជំនាញ​ភាពជា​អ្នកដឹកនាំ (Leadership Skill) ការធ្វើ​ការងារ​ជា​ក្រុម ការគ្រប់គ្រង​ពេលវេលា និង ជំនាញ​ផ្សព្វផ្សាយ ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.