ខេត្តស្ទឹងត្រែង ៖ កម្មករស៊ីឈ្នួលអារឈើម្នាក់បា នស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោងជាង១៧ថ្ងៃទី១០ខែមករាឆ្នាំ២០១៨នៅក្នុងដេប៉ូអាឈើដ៍ធំភូមិស្រែគរស្រុកសេសានខេត្តស្ទឹងត្រែង។
សពកម្មករម្នាក់នោះត្រូវបានក្រុមកម្មករ ស៊ីឈ្នួលដូចគ្នាទម្លាយអោយដឹងថា សពជនរងគ្រោះ ត្រូវគេខ្ចប់ដាក់់ក្នុងតង់ផ្លាស្ទិក ដឹកជម្លៀសចេញពីដេប៉ូអាឈើបាតអាង វារីអគ្គីសនីសេសានក្រោម ២ បញ្ជូនទៅស្រុកកោះធំ ខេត្តកណ្តាល ក្រោយស្លាប់ដោយសារផ្លែរណារ៉ៃបញ្ឈ ដាច់ វាត់ត្រូវបំពង់ក។
ប្រភពអោយដឹងថា ជនរងគ្រោះឈ្មោះ ធី អាយុជាង៣០ឆ្នាំ មានប្រពន្ធនិងកូនម្នាក់រស់នៅស្រុកកោះធំ ខេត្តកណ្តាល មកធ្វើជាកម្មករស៊ីឈ្នួលអារ និងជ្រៀកឈើ ក្នុងដេប៉ូបាតអាងវារីអគ្គីនីសេសានក្រោម ២ ដ៏ធំនៅភូមិស្រែគរថ្មី ស្រុកសេសាន ដោយបានកម្រៃឈ្នួល ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។
ប្រភពបន្តមុនកើតហេតុជនរងគ្រោះឈរក្បែរណារ៉ៃ ទប់និងត្រៀមយកជំនៀរឈើចេញ ជាអកុសលផ្លែរណាដាច់វាតមកត្រូវបំពង់ក ប្រកាច់កន្ត្រាក់ដៃ កន្ត្រាក់ជើង ស្លាប់ក្នុងថ្លុកឈាមតែម្តង ។
បន្ទាប់កើតហេតុ ក្រុមហ៊ុនខាងលើនោះ ផ្តល់លុយចំនួន៤ពាន់ដុល្លារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីនៅស្រុកកំណើត បំបិទព័ត៌មាន និងហាមមិនអោយមានការចែករំលែករូមភាព ព្រមទាំងព័ត៌មានចេញទៅក្រៅនោះដែរ ៕







